|
សន្និសីទរដ្ឋាភិបាលជាមួយតំបន់ទាំងឡាយ |
(VOV)_នាព្រឹកថ្ងៃទី២៨ ខែធ្នូ នៅទីក្រុងហាណូយ ថ្លែងមតិនៅសន្និសីទរដ្ឋាភិ
បាលជាមួយតំបន់ទាំងឡាយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានវាយតំលៃថា៖ ឆ្នាំ ២០១៦ ប្រទេសវៀតណាមត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន
ស្ថានភាពក្នុងតំបន់និងអន្តរជាតិស្មុគ្រស្មាញ។ ប៉ុន្តែ រដ្ឋាភិបាលបានមានដំណោះ
ស្រាយទាន់ពេលវេលានិងប្រសិទ្ធិភាព។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានលើកច្បាស់ថា៖
“ អនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់បក្ស រដ្ឋសភា រដ្ឋាភិបាលបានអនុវត្តព្រមៗ
គ្នា ប្តេជ្ញាអនុវត្តដំណោះស្រាយ សម្រេចភារកិច្ច ២០១៦។ រដ្ឋាភិបាល នាយករដ្ឋមន្ត្រី
រដ្ឋាភិបាល ប្តេជ្ញាកសាងប្រព័ន្ធរដ្ឋបាលគ្រប់ជាន់ថ្នាក់ ប្រកបដោយភាពស្មោះត្រង់
ស្ថាបនា បំរើការអភិវឌ្ឍន៍ សកម្មភាព បំរើប្រជាជននិងអង្គភាពអាជីវកម្ម។ ឆ្នាំ ២០១៦ រដ្ឋាភិបាលវៀតណាមក៏បានកំណត់ជាឆ្នាំជាតិចាប់ផ្តើមអាជីវកម្ម
ដោយមានដំណោះស្រាយជំរុញខ្លាំងក្លា៕”