សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣និងបណ្ដាសន្និសីទទាក់ទិន។
VOV -  
(VOV) /  
|
សន្និសីទ AMM+3 (Image: Internet) |
VOV-នាថ្ងៃទី១០កក្កដានៅកម្ពុជាបានប្រព្រឹតទៅសន្និសីទរដ្ឋមន្ត្រី
ការបរទេសអាស៊ាន+៣(ចិនជប៉ុននិងកូរ៉េខាងត្បូង)លើកទី១៣ សន្និសីទ
រដ្ឋមន្ត្រីការបរទេសមេគ្គង-ជប៉ុនលើកទី៥និងសន្និសីទរដ្ឋមន្ត្រីការបរទេស
មេគ្គង-កូរ៉េខាងត្បូងលើកទី២។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Pham
Quang Vinh បានដឹកនាំគណៈប្រតិភូចូលរួមបណ្ដាសន្នសីទនេះ។
នៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ បណ្ដារដ្ឋមន្ត្រីបានចាត់ទុក
ថា ដំណើរការអាស៊ាន+៣បានអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ នាបច្ចុប្បន្នជាយន្តការ
មួយក្នុងចំណោមយន្តការសហប្រតិបត្តិការសកម្មនិងមានប្រសិទ្ធភាពបំផុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងចងសម្ព័ន្ធនៅអាស៊ីបូព៌ា។ បណ្ដារដ្ឋមន្ត្រី
បានគាំទ្រសេចក្តីសំរេចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន+៣បង្កើនថវិការឲ្យការ
អនុវត្តកិច្ចព្រមព្រៀងពហុភាគីបនីយកម្មការផ្ដើមគំនិតឆៀងម៉ាយពិចំនួនប្រាក់
១២០ពាន់លានដុល្លារអាមេរិកឡើងដល់២៤០ពាន់លានដុល្លារអាមេរិក ស្នើរ
អនុវត្តយ៉ាងចាប់រហ័សកិច្ចព្រមព្រៀងមូលនិធិទុកបំរងអង្ករបណ្ទាន់អាស៊ាន+៣ ដែលបានចុះហត្ថលេខានាខែតុលាឆ្នាំ២០១១ជាដើម។ អាស៊ានបានស្នើរបណ្ដា ដៃគូរបន្តជួយឧបត្ថម្ភកសាងសហគមន៍អាស៊ាន ចងសម្ព័ន្ធនិងតភ្ជាប់ដំបន់បន្ថយ គំលាតអភិវឌ្ឍន៍ក័ដូចជាគាំទ្រតួនាទីស្នូលរបស់អាស៊ាន នៅបណ្ដាក្របខ័ណ្ឌ
វេទិការដំបន់។
ក្នុងការពិភាគ្សា ប្រទេសជាច្រើនបានសំដែងការព្រួយបារម្មណ៍យ៉ាងជ្រាល
ជ្រៅអំពីការប្រព្រឹត្តនាពេលថ្មីៗនេះនៅសមុទ្រខាងកើតចំពោះសន្តិភាពស្ថិរភាពសន្តិសុខនាវាចរណ៍នៅដំបន់ អះអាងថា ប្រទេសទាំងអស់ត្រូវគោរពច្បាប់អន្តរ
ជាតិនិងអនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២របស់អ.ស.ប (UNCLOS)។ អនុរដ្ឋមន្ត្រី
ការបរទេសវៀតណាម Pham Quang Vinh បានអះអាងឡើងវិញគោលជំហររបស់ រដ្ឋាភិបាលវៀតណាមប្រឆាំងជំទាស់ការដែលចិនបានអនុម័ត្តលើការបង្កើត “ទី
ក្រុង Tam Sa” ក៏ដូចជាអញ្ចើញដេញថ្លៃលើ ឡូប្រេងឧស្ម័ន ចំនួន៩ ស្ថិត ក្នុង ដំបន់
សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាទសមុទ្ររបស់វៀតណាម។
សន្និសីទរដ្ឋមន្ត្រីការបរទេសមេគ្គង-ជប៉ុនដែលបានប្រព្រឹត្តទៅក្រោយនោះ
បានអនុម័ត្តលើ “ផែនការសកម្មភាពមេគ្គង-ជប៉ុនសំដៅអនុវត្តយុទ្ធសាស្ត្រតូក្យូ
ឆ្នាំ២០១២”។ តាមនោះបណ្ដាភាគីបានឯកភាពអនុវត្តសកម្មភាពនិងវិធានការជាក់ស្ដែងក្នុងសសរសហប្រតិបត្តិការស្នូលចំនួន៣គឺ បង្កើនការតភ្ជាប់ដំបន់មេគ្គង រួម
គ្នាអភិវឌ្ឍន៍ (សហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៍ ទេសចរណ៍ជាដើម) និងធានាសន្តិសុខមនុស្សនិងបរិស្ថាន។ ថ្លែងមតិនៅសន្និសីទរដ្ឋមន្ត្រីការបរទេស
មេគ្គង-ជប៉ុន អនុរដ្ឋមន្ត្រី Pham Quang Vinh បានអះអាងថា កិច្ចសហប្រតិបត្តិការមានប្រសិទ្ធភាពជាក់ស្ដែងរវាងបណ្ដាប្រទេសអំពីគ្រប់គ្រងប្រភពទឹកគឺលក្ខណៈមួយក្នុងចំណោមលក្ខណៈសារវន្តឲ្យជោគជ័យរបស់ “ទស្សវត្សមេគ្គងបៃតង់មួយ”និងស្នើរលេខាធិការដ្ឋានសមាគមន៍ទន្លេមេគ្គង (MRC) និងប្រទេសសមាជិកសហការជិតស្និទ្ធដើម្បីអនុវត្តយ៉ាងចាប់រហ័សការស្រាវជ្រាវអំពីគ្រប់គ្រងនិងអភិវឌ្ឍន៍ចីរភាពទន្លេមេគ្គង ក្នុងនោះមានការជះឥទ្ធិពលរបស់ទំនប់វារីអគ្គិសនី
លើចរន្តមេ៕
VOV
-VOV