សន្និសីទរដ្ឋមន្ត្រីក្រសួងការងារអាស៊ានលើកទី២៤ត្រូវបានបើកជាផ្លូវការនៅឡាវ
|
សន្និសីទរដ្ឋមន្ត្រីក្រសួងការងារអាស៊ានលើកទី២៤ត្រូវបានបើកជាផ្លូវការនៅឡាវ |
(VOV)_នាថ្ងៃទី១៥ ឧសភា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) សន្និសីទរដ្ឋមន្ត្រី
ក្រសួងការងារអាស៊ានលើកទី២៤ ( ALMM 24) និងសន្និសីទរដ្ឋមន្ត្រីក្រសួងការងារ
អាស៊ាន+៣ ( ALMM+3) លើកទី៩ ត្រូវបានបើកជាផ្លូវការ។ គណៈប្រតិភូវៀតណាម
ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក
Dao Ngoc Dung បានអញ្ជើញចូលរួម។ដោយប្រធានបទ៖ផ្លាស់ប្តូរពីការងារក្រៅផ្លូវការ
ទៅជាការងារផ្លូវការ ឆ្ពោះទៅការអភិវឌ្ឍន៍ការងារចីរភាព បណ្ដារដ្ឋមន្ត្រីបានផ្លាស់ប្តូរទស្សនះ ដើម្បីជួយឧបត្ថម្ភដំណើការនេះ។
បណ្ដារដ្ឋមន្ត្រីក៏បានសម្ដែងនូវការសន្យាជំរុញការអនុវត្តចក្ខុវិស័យអាស៊ាន
២០២៥ និងផែនការមេអំពីសហគមន៍វប្បធម៌ សង្គមកិច្ចអាស៊ាន(ASCC) 2025 ។
បញ្ចប់សន្និសីទ អង្គសន្និសីទបានអនុម័តទៅលើសេចក្ដីថ្លែងការណ៍វៀងច័ន្ទ ស្ដីអំពី
ការផ្លាស់ប្តូរការងារក្រៅផ្លូវការ ទៅជាការងារផ្លូវការ ឆ្ពោះទៅការអភិវឌ្ឍន៍ការងារចីរ
ភាព ក្នុងអាស៊ាន និងអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួមនៃសន្និសីទរដ្ឋមន្ត្រីក្រសួងការងារ អាស៊ាន លើកទី២៤។
គណៈប្រតិភូវៀតណាមបានសកម្មរួមវិភាគទាននៅសន្និសីទនានា ជាពិសេសគឺ
ចែករំលែកអំពីកម្មវីធី គោលនយោបាយ ក៏ដូចជា វិធានការនានារបស់រដ្ឋាភិបាលវៀត ណាម ដើម្បីជួយឧបត្ថម្ភដំណើការផ្លាស់ប្តូរពីការងារក្រៅផ្លូវការ ទៅជាការងារផ្លូវការ។
សន្និសីទរដ្ឋមន្ត្រីក្រសួងការងារអាស៊ាន លើកទី២៥ នឹងត្រូវបានរៀបចំឡើងនៅ
សិង្ហបុរី នាឆ្នាំ ២០១៨៕