សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងអភិបាលធនាគារកណ្ដាលក្រុម G20


សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងអភិបាលធនាគារកណ្ដាលក្រុម G20  - ảnh 1
សន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងអភិបាលធនាគារកណ្ដាលក្រុម G20 (Image: VNA)

(VOVworld) – ក្នុងសម័យប្រជុំបើកសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងអភិបាល
ធនាគារកណ្ដាលក្រុម G20 ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៩ តុលា នៅ
ទីក្រុង Lima  របស់ប៉េរូ អង្គសន្និសីទបានប្រមូលផ្តុំការពិភាគ្សារទៅលើល្បឿន
កំណើន សេដ្ឋកិច្ចសកល ជាពិសេសក្នុងកាលៈទេសៈ ខឿនសេដ្ឋកិច្ចរបស់
ចិនមានបំរ៉ែ បំប្រួលជាច្រើននេះ។ នៅសន្និសីទលើកនេះ អង្គសន្និសីទនឹង
ទទួលបានរបាយការណ៍មួយច្បាប់របស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍
សេដ្ឋកិច្ច (OECD) ស្តីពីដំណើរការអនវុត្តបណ្ដាការកំណត់ពន្ធអន្តរជាតិមឹង
ម៉ាត់ថែមទៀតសំដៅរាំងស្កាត់ស្ថានភាពក្រុមហ៊ុនពហុជាតិរត់ពន្ធ។ មុននោះ​
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន អភិបាលបណ្ដាធនាគារកណ្ដាលរបស់ជប៉ុន
ចិននិងកូរ៉េខាងត្បូងបានដំណើរការ ជំនួបត្រីភាគីសំដៅសន្យាកែលំអរការ
ផ្តាស់ប្តូរព័ត៌មាននិងអនុវត្តគោលនយោ បាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយ
ប្រសិទ្ធភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ