សន្និសីទរដ្ឋមន្រ្តីការពារប្រទេសនៃបណ្តាប្រទេសសមាជិក អង្គការសហប្រតិបត្តិការសៀងហៃ
|
រដ្ឋមន្រ្តីការពារជាតិប្រទេស Liáng Guāngliè
(រូបថតៈ Internet) |
(VOVworld)-នាថ្ងៃទី 24 មេសា សន្នីសិទរដ្ឋមន្រ្តីការពារប្រទេសនៃបណ្តាប្រទេសសមា
ជិក អង្គការសហប្រតិបត្តិការShànghǎi (SCO)បានប្រព្រឹត្តទៅនៅប៉េកំាង(ចិន) ដោយ
មានការចូលរួមរបស់រដ្ឋមន្រ្តីការពារប្រទេសនៃសមាជិកចំនួន៦ប្រទេស ក្នុងនោះមាន
ចិន រុស្ស៊ី ជាដើម។ ថ្លែងមតិបើកសន្និសីទក្នុងតួនាទីជាអធិបតីសន្និសីទ សមាជិកសភា
និងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសចិន Liáng Guāngliè បានអះអាងថា ដោយមាន
ការខំប្រឹងប្រែងរួមរបស់ប្រទេសនានាស្ថានភាពសន្តិសុខនៅអាស៊ីកណ្តាល ត្រូវបាន រក្សាប្រកបដោយស្ថិរភាព។ រដ្ឋមន្ត្រី Liáng Guāngliè ក៏អះអាងថា រយៈ ពេល១០ឆ្នាំខាង
មុខ ជាដំណាក់កាលស្នូលសម្រាប់ការអភិវឌ្ឍន៌និងស្ថិរភាពរបស់ SCO និយាយរួម បណ្តាប្រទេសជាសមាជិកនិយាយដោយឡែក។ ដោយឈរលើមូលដ្ឋាន នោះ លោកបានលើកឡើងគោលការណ៌ចំនួន៤សំដៅជំរុញកិច្ចសហប្រតិបត្តិការ ការពារ
ជាតិ សន្តិសុខរបស់ SCO ក្នុងរយៈពេលខាងមុខ ក្នុងនោះ រក្សា ទិសដៅកសាង យន្តការសហប្រតិបត្តិការការពារជាតិ សន្តិសុខរបៀបថ្មី និង នាំ កិច្ចសហប្រតិបត្តិការ
ការពារជាតិ សន្តិសុខក្លាយទៅជាខ្សែមួយផ្សារខ្ជាប់រវាង ប្រជាជននិងបណ្តាប្រទេស
ជាសមាជិក៕