សន្និសិទស្តីពីកិច្ចសហប្រតិបត្តិការនឹងអភិវឌ្ឌ្យបណ្តាខែត្រព្រំដែនវៀតណាម-កម្ពុជាលើកទី៧
ថ្ងៃទី៩មិនានៅទីក្រុងហូជីមិញ សន្និសិទស្តីពីកិច្ចសហប្រតិបត្តិការនឹងអភិវឌ្ឌ្យបណ្តា
ខែត្រព្រំដែនវៀតណាម-កម្ពុជាលើកទី៧ បានបើកក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តី
ការបរទេសវៀតណាម Pham Binh Minh នឹងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា
ផ្ទៃកម្ពុជាសរខេង។ អញ្ចើញចូលរួមសន្និសិទក៏មានប្រធាននឹងអនុប្រធានខែត្រព្រំ
ដែនចំនួន២០របស់ប្រទេសទាំង២ទៀតផង។ នៅសន្និសិទនេះ ភាគីទាំង២ ឯកភាព
ថា៖ទំនាក់ទំនងមិត្តភាព សហប្រតិប្តិការលើគ្រប់វិស័យរវាងប្រទេសទាំង២វៀតណាម-កម្ពុជាត្រូវបានពង្រឹងពង្រីកយ៉ាងល្អប្រសើរតទៅទៀត។តំលៃប្រាក់ពាណីជ្ជកម្មទ្វេភាគី
រវាងប្រទេសទាំង២ក្នុងឆ្នាំ២០១១ ទទួលបាន២,៨ពាន់លានដុល្លាអាមេរិក-កើនជិត៥៥%បើប្រៀបនឹងឆ្នាំ២០១០។ការងាកំណត់បោះបង្គោលព្រំដែនបន្តត្រូវបានអនុវត្ត
យ៉ាងសកម្ម សន្តិសុខសណ្តាប់ធ្នាប់់នៅតាមបណ្តោយផ្លូវព្រំដែនត្រូវបានរក្សាភ្ជាប់។
ភាគីទាំង២ ឯកភាពគ្នាថា៖នឹងសុក្រិដ្ឋបណ្តាយន្តកាគោលនយោបាយអនុគ្រោះ លើកទឹកចិត្តការជួញដូរនៅតាមបណ្តាតំបន់ព្រំដែន ខិតខំទទួលតំលៃប្រាក់ពាណីជ្ជកម្ម
ទ្វេភាគីរវាងប្រទេសទាំង២ បាន៥ពាន់លានដុល្លាអាមេរិកក្នុងរយះពេល៥ឆ្នាំខាងមុខ។
បណ្តាក្រសួងបណ្តាផ្នែកនឹងតំបន់នានារបស់ប្រទេសទាំង២ បន្តយកចិត្តទុកដាក់កសាងនឹងពង្រីកហេដ្ឋារចនាសំព័ន្ធតំបន់ព្រំដែន ជំរុញខ្លាំងល្បឿនកំណត់បោះបង្គោលព្រំដែន
លើគោគ សន្យាមិនអនុញ្ញាតិឲ្យមិនថាកំលាំងអមិត្តណា១ប្រើប្រាស់ទឹកដីខ្លួនដើម្បីរំលោភធ្វើអន្តរាយដល់សន្តិសុខសុវត្ថិភាពនឹងស្ថិរភាពរបស់ប្រទេស១ផ្សេងទេ បង្កើនកិច្ចសហ
ប្រតិបត្តិការការពារសន្តិសុខរក្សាភ្ជាប់ស្ថិរភាពនឹងសណ្តាប់ធ្នាប់លើផ្លូវព្រំដែនទាំងឡាយ។បញ្ចប់សន្និសិទភាគីទាំង២បានចេញសេចក្តីប្រកាសរួមដោយអះអាងថា៖បន្តសហប្រតិបត្តិការនឹងអភិវឌ្ឌ្យរវាងបណ្តាខែត្រព្រំដែនវៀតណាម-កម្ពុជាឲ្យខ្លាំងក្លា
ថែមទៀតនឹងឯកភាពថា៖នឹងរៀបចំសន្និសិទលើកទី៨នៅរាជាអាណាចក្រកម្ពុជានាឆ្នាំ
២០១៣ខាងមុខ៕
|
Image: Internet |