សន្និសីទអន្តរជាតិអំពីទេសចរណ៍ព្រលឹងដើម្បីការអភិវឌ្ឍន៍ចីរភាព
(VOVWORLD) /  
|
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានថ្លែងមតិនៅពិធីប្រារព្ធ (VOV) |
Vovworld-សន្និសីទអន្តរជាតិអំពីទេសចរណ៍ព្រលឹងដើម្បីការអភិវឌ្ឍន៍ចីរភាព
បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១វិច្ឆិកានៅវត្ត Bai Dinh ខេត្ត Ninh Binh បានទាក់ទាញ
ការចូលរួមរបស់ដំណាងអន្តរជាតិនិងក្នុងប្រទេសចំនួនជាង៣រយនាក់។ ថ្លែងមតិ
នៅពិធីប្រារព្ធ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានអំណះ
អំណាងការប្រើប្រាស់ដោយមានការទទួលខុសត្រូវរាល់តំលៃវប្បធម៍និងធម្មជាតិក្នុងការអភិវឌ្ឍន៍ទេសចរណ៍ព្រលឹងនឹងនាំមកនូវឱកាសការងារធ្វើ រួមចំណែកជំរុញ
ការជួបប្រាស្រ័យវប្បធម៍ បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងបណ្ដាជនជាតិ
សាសនា។ អនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖
“វៀតណាមបានចាត់ទុកទេសចរណ៍ព្រលឹងជាប្រភេទទេសចរណ៍វប្បធម៍
ឯកទេស មិនត្រឹមតែនាំមកកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងពង្រីកនូវតំលៃ
ខាងស្មារតី បង្កើនផែនមហាសាមគ្គីប្រជាជាតិ។ ជំនឿ វប្បធម៍ត្រូវបានចាត់ទុកជា
តំលៃស្នូលរបស់ផលិតផលទេសចរណ៍ព្រលឹងផង ទន្ទឹមនឹងនោះជាខ្សែតភ្ជាប់
ព្រលឹងមនុស្សវៀតណាមជាមួយមិត្តភក្តអន្តរជាតិ។”
រីឯលោក Zoltan Somogyu អគ្គលេខាធិការរងអង្គការទេសចរណ៍ពិភពលោក
បានសង្កត់ធ្ងន់ថា៖
“ក្នុងប៉ុន្មានឆ្នាំកន្លងមក បរិមាណភ្ញៀវទេសចរណ៍មកពីបណ្ដាប្រទេសអាស៊ី
បានកើនឡើងជាង៥%។ ប្រការនោះបានសឲ្យឃើញចរិតលក្ខណៈព្យាករណ៍អំពីការអភិវឌ្ឍន៍របស់ទេសចរណ៍និងទេសចរណ៍ព្រលឹងនិយាយដោយឡែកក្នុងច្រើន
ឆ្នាំកន្លងមក។ ក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិកនោះ វៀតណាមជាកន្លែងសំខាន់មួយ ជា
ប្រទេសមួយមានសក្តានុភាពដ៏ធំធេងដើម្បីអភិវឌ្ឍន៍បណ្ដាប្រភេទទេសចរណ៍នេះ៕”
-VOVWORLD