ស.ប.ប.ក និងចិនឯកភាពជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ

(VOVWORLD) -KCNA បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាអំពី ទស្សនៈដ៏ហ្មត់ចត់ អំពីស្ថានភាពនាបច្ចុប្បន្ន និងបម្រែបម្រូលថ្មីៗនៅលើ ឧបទ្វីបកូរ៉េ។
ស.ប.ប.ក និងចិនឯកភាពជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ - ảnh 1 ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un និងប្រធានរដ្ឋចិន លោក Xi Jinping

នាថ្ងៃទី ២១ មិថុនា ភ្នាក់ងារព័ត៌មានមជ្ឈឹមកូរ៉េខាងជើង (KCNA) បានជូនដំណឹងថា៖ ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un និងប្រធានរដ្ឋចិន លោក Xi Jinping បានពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ នៅក្នុងកិច្ចពិភាក្សាការងារ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ២០ មិថុនា។

KCNA បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាអំពី ទស្សនៈដ៏ហ្មត់ចត់ អំពីស្ថានភាពនាបច្ចុប្បន្ន និងបម្រែបម្រូលថ្មីៗនៅលើ ឧបទ្វីបកូរ៉េ។

មុននេះ KCNA បានឲ្យដឹងថា៖ នៅក្នុងជំនួបពិភាក្សាការងារពោលខាងលើ ថ្នាក់ដឹកនាំលោក Kim Jong-un បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដែលត្រូវបានពង្រឹងនាពេលថ្មីៗនេះ រវាងព្យុងយ៉ាង និងប៉េកាំង ព្រមទាំងសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តអភិវឌ្ឍទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ