ស.ប.ប.ក.ព្រមាននឹង​​ ដំណើរការសាកល្បង នុយក្លេអ៊ែរលើកទី ៣

(VOVworld) – នាថ្ងៃទី ២៦ មករា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
(ស.ប.ប.ក.) បានព្រមានថា៖ ប្រទេសនេះនឹងដំណើរការសាកល្បងនុយក្លេអ៊ែរ
លើកទី ៣ ក្រោយពី ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បង្កើនបន្ថែមបទដាក់ទណ្ឌកម្ម ទៅលើព្យុងយ៉ាងដោយសារមានការដែលទាក់ទិនដល់ការបាញ់បង្ហោះផ្កាយរណប
នាខែធ្នូឆ្នាំ ២០១២។ ស្ថាប័នសារព័ត៌មានជាផ្លូវការរបស់បក្សពលករ ស.ប.ប.ក.
ការសែត “Rodong Sinmun” បានលើកច្បាស់ថា៖ “ការសាកល្បង នុយក្លេអែរគឺ
សំណូមពោរបស់ប្រជាជន ស.ប.ប.ក.” និងគេគ្មានការជ្រើសរើស​ណាមួយទៀតទេ។ ប្រភពព័ត៌មាននេះបានអះអាងនូវការគំរាលកំហែងចំពោះសន្តិភាពលើឧបទ្វីបកូរ៉េ។ កាយវិការពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពី ស.ប.ប.ក. ព្រមានថា៖ នឹងមាន “សកម្មភាពតតបទៅវិញ” ចំពោះកូរ៉េខាងត្បូង បើសិនជា ប្រទេសនេះអនុវត្តរាល់
បទដាក់ទណ្ឌកម្មរបស់អ.ស.ប. ៕

ស.ប.ប.ក.ព្រមាននឹង​​ ដំណើរការសាកល្បង នុយក្លេអ៊ែរលើកទី ៣ - ảnh 1
ស.ប.ប.ក. ព្រមានថា៖ នឹងមាន “សកម្មភាពតតបទៅវិញ” ចំពោះកូរ៉េខាងត្បូង បើសិនជា ប្រទេសនេះអនុវត្តរាល់បទដាក់ទណ្ឌកម្មរបស់អ.ស.ប. ៕ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ