ស.ប.បកូរ៉េប្រកាសបាញ់សាកល្បងប្រភេទកាំជ្រួចថ្មីប្រកបដោយជោគជ័យ

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន KCNA របស់ស.ប.បកូរ៉េ នាថ្ងៃទី៩ មិថុនា បានផ្សាយថា ព្យុងយ៉ាងបានបាញ់សាកល្បង កាំជ្រួចប្រឆាំងនាវាប្រភេទថ្មី ប្រកបដោយជោគជ័យក្នុងថ្ងៃទី៨ មិថុនា។

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន KCNA របស់ស.ប.បកូរ៉េ នាថ្ងៃទី៩ មិថុនា បានផ្សាយថា ព្យុងយ៉ាងបានបាញ់សាកល្បង កាំជ្រួចប្រឆាំងនាវាប្រភេទថ្មី ប្រកបដោយជោគជ័យក្នុងថ្ងៃទី៨ មិថុនា។តាម KCNA ថា ប្រភេទកាំជ្រួចនេះបានរក ឃើញនិងបុកគោលដៅយ៉ាងត្រឹមត្រូវនៅសមុទ្រជប៉ុន ក្រោយពីហោះហើរជុំវិញ គោលដៅនេះ។នេះជាករណីសាកល្បងកាំជ្រួចលើកទី១០របស់ស.ប.បកូរ៉េ ចាប់ ពីដើមឆ្នាំមក។

        នាថ្ងៃទី៨ មិថុនា រដ្ឋាភិបាលអាមេរិកបានអំពាវនាវឲ្យស.ប.បកូរ៉េ អត់ធ្មត់រាល់ លើអំពើបង្ករឿងហេតុក្រោយពីករណីសាកល្បងកាំជ្រួចពោលខាងលើ។អ.ស.បក៏បានរិះគន់យ៉ាងខ្លាំងក្លាករណីបាញ់កាំជ្រួចរបស់ព្យុងយ៉ាងផងដែរ។រីឯសហ ភាពអឺរ៉ុប (EU) បានប្រកាសបទដាក់ទណ្ឌកម្មបំពេញបន្ថែមទៅលើស.ប.បកូរ៉េ ដោយសារករណីសាកល្បងកាំជ្រួចជាបន្តបន្ទាប់នាពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ