សភាពការណ៍សន្តិសុខនិងសណ្តាប់ធ្នាប់ នៅMaliបន្ទាប់ពីការធ្វើ
ពលប្រហារ១កំពុងប្រព្រិត្តទៅដ៍ស្មុគស្មាញ។ការច្របុកច្របលឆក់
ប្លន់ប្រព្រិត្តទៅនៅរដ្ឋធានី Bamaco ជាប្រចាំ។ថ្ងៃទី២៥មិនាអ្នកនាំពាក្ស
កំលាំងធ្វើពលប្រហារ លោក Corane បានអំពាវនាវឲ្យម្ចាស់លក់ប្រេង
សាំងចាប់ផ្តើមសកម្មភាពអាជីវកម្មឡើងវិញ។ក្នុងពេលនោះកំលាំង
ឧទ្ទាមជនជាតិ Tuarech កំពូងរិះរកវិធីបើកទូលាយដំបន់ត្រួតពិនិត្យ
នៅភាគខាងជើងMali។កំលាំងនេះបានឲ្យដឹងថា គេ ត្រួតពិនិត្យ
បានទីរួមស្រុក Anefis លើខ្សែផ្លូវជាតិពី Gao ទៅ Kidal ។នាបច្ចុប្បន្ន
មានព័ត៏មាន ឲ្យដឹងថាបក្សភាគជាច្រើននៅ Mali ប្រឆាំងជំទាស់ក្រុម
ទាហានដែលធ្វើពលប្រហារនេះ៕