|
គ្រោះវិបត្តិនយោបាយនៅស៊ីរីកាន់តែកើតស្មុគស្មាញថែមទៀត(រូបថត៖ Internet) |
VOV-គ្រោះវិបត្តិនយោបាយនៅស៊ីរីបន្តកើតស្មុគស្មាញថែមទៀត។ក្រោយពី គណះបេសកកម្មឃ្លាំមើលរបស់អង្គការសហប្រជាជាតិនៅស៊ីរី សំរេចផ្អាក់សកម្ម
ភាពឃ្លាំមើលជាបណ្តោះអាសន្ន ជំលោះនឹងអំពើហឹង្សានៅស៊ីរី បន្តរីក រាលដាល
នឹងកាន់តែធ្ងន់ធ្ងរពី១ថ្ងៃទៅ១ថ្ងៃ។ក្រុមប្រឹក្សាជាតិស៊ីរីប្រឆាំង បាន អំពាវនាវដល់
អង្គកាសហប្រជាជាតិបញ្ជូនកំលាំងរក្សាសន្តិភាពមកកាន់ស៊ីរី ភ្លាមមួយរំពេក។កងទ័ពសេរីរបស់កំលាំងនេះក៏សំណូមពរអាមេរិកផ្តល់ សព្វាវុធធុនធ្ងន់។នៅចំពោះ
មុខស្ថានភាពមានប្រជាជនស៊ីរីជាច្រើននាក់ត្រូវ ជាប់គាំងនៅទីក្រុងជាចំណុចក្តៅ
Homs ក្រសួងការបរទេសស៊ីរីបានឲ្យដឹងកាលពីថ្ងៃទី១៨មិថុនាថា៖នឹងខិតខំបញ្ជូន
ប្រជាជនចេញពីតំបន់កើតជំលោះ នេះ។ក្នុងពេលនោះរដ្ឋអំណាចស៊ីរី បានចាប់ផ្តើម
អនុវត្តបណ្តាវិធានការណ៏ សន្តិសុខ ពិសេសគឺនៅជំវិញគេហដ្ឋានប្រធានាធិបតី
Bashar Al Assad នឹង បណ្តាមជ្ឈមណ្ឌលសន្តិសុខសំខាន់ៗនៅប្រទេសនេះ។ក្នុង
ពេលនោះថ្ងៃទី១៩មិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួប
ប្រជុំដើម្បីស្តាប់ របាយការណ៏ស្តីពីសភាពការណ៏ស៊ីរី របស់លោកRobert Mood-
ប្រមុខគណះ បេសកកម្មអ្នកសង្កេតការណ៏អង្គកាសហប្រជាជាតិ៕