សមាគមជនវៀតណាមនៅឯបេទេសបន្តប្រឆាំងជំទាស់ទង្វើខុសឆ្គងរបស់ចិននៅសមុទ្រខាងកើតរបស់វៀតណាម


សមាគមជនវៀតណាមនៅឯបេទេសបន្តប្រឆាំងជំទាស់ទង្វើខុសឆ្គងរបស់ចិននៅសមុទ្រខាងកើតរបស់វៀតណាម - ảnh 1
សមាគមជនវៀតណាមនៅឯបេទេសបន្តប្រឆាំងជំទាស់ទង្វើខុសឆ្គងរបស់ចិននៅសមុទ្រខាង
កើតរបស់វៀតណាម (image: VOV)

(VOVworld) – នាថ្ងៃទី ២០ ឧសភា សមាគមជនវៀតណាមនៅសាធារណៈរដ្ឋឆែក បានចេញសេចក្តីថ្លែងការថ្កោលទោសការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ។ សេចក្តីថ្លែងការពោលខាងលើបានលើកច្បាស់ថា៖ ទង្វើរបស់ចិនរំលោភដ៏ធ្ងន់ធ្ងរ លើអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការចំពោះបណ្ដាតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ ខ្ពង់រាបបាតសមុទ្ររបស់វៀតតណាម រំលោភលើច្បាប់អន្តរជាំតិនិងបញ្រ្ចាស់ទៅវិញ សេចក្តីថ្លែងការស្តីអំពីការប្រតិបត្តិរបស់ភាគីនានាលើសមុទ្រខាងកើត (DOC) ដែលចិនបានចុះហត្ថលេខាជាមួយបណ្ដាប្រទេសអាស៊ាន។ ទង្វើនេះរបស់ចិនក៏ជះ
ឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងមិត្តភាពប្រពៃណីនិងសហប្រតិបត្តិការរវាងចិននិង
វៀតណាមផងដែរ។ នាថ្ងៃដ៏ដែល ជនវៀតណាមនៅអូទ្រីសរាប់រយនាក់បានរៀបចំ
ពិធីមិទ្ទិញនៅមុខស្ថានទូតចិនប្រចាំនៅរដ្ឋធានី Vienna សំដៅប្រឆាំងជំទាស់សកម្ម
ភាពរបស់ចិននៅ​សមុទ្រខាងកើតរបស់វៀតណាម ព្រមទាំង អំពាវនាវឲ្យចិនគោរព
ច្បាប់អន្តរជាតិនិងដកស្ថានីយ៍ខួងចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាប
បាតសមុទ្ររបស់វៀត ណាមភា្លមមួយរំពិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ