សមាគមន៍កាកប្រាទក្រហមវៀតណាមនិងក្រសួងអប់រំនិងបណ្ដុះបណ្ដាលរៀបចំ មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ

(VOVworld) - ថ្លែងមតិនៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេស
លើកទី៤របស់សមាគមន៍កាកប្រាទក្រហមវៀតណាម​ ប្រធានគណៈកម្មាធិការ
មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានស្នើរថា សមាគម
ន៍កាកប្រាទក្រហមវៀតណាមបន្តឃោសនាក្នុងសមាគមន៍ទាំងមូលអំពីគោលការ
ណ៍ គោលនយោបាយ របស់បក្ស រដ្ឋស្ដីពីការប្រឡងប្រណាំង ដើម្បី ជំរុញខ្លាំងចល
នាប្រឡងប្រណាំងធ្វើការងារមនុស្សធម៌។
សមាគមន៍កាកប្រាទក្រហមវៀតណាមនិងក្រសួងអប់រំនិងបណ្ដុះបណ្ដាលរៀបចំ មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ - ảnh 1
លោក Nguyen Thien Nhan ថ្លែងមតិនៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំង ប្រទេសលើកទី៤របស់សមាគមន៍កាកប្រាទក្រហមវៀតណាម

“បន្តផ្លាស់ប្ដូរថ្មីខ្លឹមសារ របៀបរៀបចំចលនាប្រឡងប្រណាំង ក្ដាប់ជាប់នូវភារកិច្ច
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់និមួយៗ។សមាគមន៍កាកប្រាទក្រហមវៀត
ណាមចាំបាច់ត្រូវបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាអង្គការរបស់ខ្លួន ជួយឧបត្ថម្ភប្រកប
ដោយប្រសិទ្ធិភាពមុខសញ្ញាងាយរងគ្រោះនានាក្នុងសង្គមឲ្យឈានឡើងក្នុងជីវ
ភាពរស់នៅ”។
នាថ្ងៃដដែល ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមបានរៀបចំពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី៧០ខឿនអប់រំវៀតណាម និងមហាសន្និបាតប្រឡងប្រណាំង
ស្នេហាជាតិលើកទី៦។ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាល
លោក Pham Vu Luan បានសង្កត់ធ្ងន់ថា៖
“ក្នុងដំណាក់កាល២០១៥-២០២០និងប៉ុន្មានឆ្នាំជាបន្តបន្ទាប់ ផ្នែកទាំងមូលប្ដេជ្ញា
ចិត្តអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវសេចក្ដីសំរេចនៃមហាសន្និបាតបក្សទូទាំង
ប្រទេសស្ដីពីការផ្លាស់ប្ដូរថ្មីជាសារវ័ន្ត លើគ្រប់ជ្រុងជ្រោយអំពីអប់រំនិងបណ្ដុះ
បណ្ដាលព្រមទាំងរៀបចំនិងអនុវត្តប្រកបដោយជោគជ័យនូវចលនាប្រឡង
 ប្រណាំងស្នេហាជាតិទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ