(VOVworld) - បន្តរបៀបរារៈនៃសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី
១៣ នាព្រឹកថ្ងៃទី ២៥ តុលា បណ្ដាសមាជិកសភាបានពិភាក្សារអំពីខ្លើមសារមួយចំនួន
របស់សេចក្តីព្រៀងច្បាប់គ្រប់គ្រងពន្ធ (វិសោធនកម្មនិងបំពញបន្ថែម)។ នេះគឺជាច្បាប់
សំខាន់មួយក្នុងចំណោមច្បាប់ដែលត្រូវបានដាក់ជូនឲ្យរដ្ឋសភាអនុម័ត្តក្នុងសម័យប្រជុំ
លើកនេះ។ គោលដៅនៃការធ្វើវិធោនកម្មនលើកនេះគឺសំដៅបង្កលក្ខណៈងាយស្រួល
សំរាប់ អ្នកបង់ពន្ធ កាត់បន្ថយបែបបទរដ្ឋបាលស្មុគស្មាញ ព្រមទាំង លើកកំពស់
ប្រសិទ្ធភាពរបស់ការងារគ្រប់គ្រងរដ្ឋបាលពន្ធ។ស្តីពីបញ្ហាកាត់បន្ថយបែបបទរដ្ឋបាល
ស្មុគស្មាញ សមាជិកសភាទីក្រុង Da Nang លោក Than Duc Nam បានផ្តល់មតិថា៖
“ ច្បាប់គ្រប់គ្រងពន្ឋឆ្នាំ២០០៦កំណត់ថា ពេលវាលាបង់ពន្ឋសំរាប់ទំនិញនាំចូលគឺ
២៧៥ ថ្ងៃគិតតាំងពីថ្ងៃចុះបញ្ជីគយ។សេចក្តីព្រៀងច្បាប់លើកនេះកំណត់ថា៖ទំនិញ
នាំចេញនាំចូលត្រូវបង់ពន្ឋមុនពេលឆ្លងកាត់ឬរំដោះទំនិញ។ខ្ញុំចាត់ទុកថា៖ប្រការនេះ
នឹងរារាំងបានស្ថានភាពមិនបង់ពន្ឋដោយចេតនា។ ប៉ុន្តែបណ្តាការកំណត់នេះនឹង
ជះឥទ្ឋិពលទៅលើសកម្មភាពនាំចេញនិងសកម្មភាពរបស់អង្គភាពអាជីវកម្ម“៕
|
បណ្ដាសមាជិកសភាបាន ពិភាក្សារអំពីខ្លើមសារមួយចំនួនរបស់សេចក្តីព្រៀងច្បាប់គ្រប់គ្រងពន្ធ (វិសោធនកម្មនិងបំពញបន្ថែម)។ (Image: Internet) |