(VOVworld) –ការបង្កាប្រឆាំងអំពើពុករលួយប្រឆាំងការរំលោភច្បាប់និង
បទល្មើសជាខ្លឹមសារសំខាន់ចំនួន២ត្រូវបានបណ្ដាសមាជិកសភាវៀតណាម
ពិភាគ្សាក្នុងថ្ងៃទី១វិច្ឆិកា ជាថ្ងៃធ្វើការទី១០នៃសម័យប្រជុំលើកទី៤រដ្ឋសភាវៀត
ណាមនីតិកាលទី១៣។
បណ្ដាសមាជិកសភាបានសង្កត់ធ្ងន់ថា បើចង់បង្កាប្រឆាំងអំពើពុះរលួយ
បាននោះត្រូវអនុវត្តប្រជាធិបតេយ្យបើកចំហរនិងតម្លាភាព។ តាម
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc សមាជិកសភាមណ្ឌល Quang
Nam ថា បុព្វហេតុបង្កាប្រឆាំងអំពើពុះរលួយត្រូវធ្វើយ៉ាងប្តូរប្ដេជ្ញព្យាយាមនិង
ប្រចាំ។
“មុនបង្អស់បន្តសុក្រិដ្ឋរបបគោលនយោបាយបំរើឲ្យការងារបង្កាប្រឆាំងអំពើ
ពុះរលួយ។ ដើរទន្ទឹមនឹងនោះគឺគោលនយោបាយជាមួយអ្នកធ្វើការស៊ីប្រាក់ខែ
ត្រូវបានកែលំអរជាង។ ត្រូវធ្វើយ៉ាងខ្លាំងក្លាអំពីសង្កេតការជំនុំជំរះយ៉ាងម៉ឹងម៉ាត់
បណ្ដាករណីពុះរលួយដែលរកឃើញយ៉ាងលឿននិងទាន់ពេលវេលាជាង។ ទី៣
គឺបង្កើនការឃ្លាំមើលរបស់ប្រជាជនអំពីការងារបង្កាប្រឆាំងអំពើពុះរលួយ។”
|
តាមឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc សមាជិកសភាមណ្ឌល Quang Nam ថា បុព្វហេតុបង្កាប្រឆាំងអំពើពុះរលួយត្រូវធ្វើយ៉ាងប្តូរប្ដេជ្ញព្យាយាមនិងប្រចាំ។ |
សមាជិកសភានានាសុទ្ធតែទទួលស្គាល់ថា៖ ស្ថានភាពល្មើសច្បាប់និង បទល្មើសនៅប្រព្រឹត្តទៅដ៏ស្មុគ្រស្មាញ។ ដូច្នេះ បណ្ដាស្ថាប័នមានសមិត្តកិច្ចត្រូវ មានដំណោះស្រាយព្រមៗគ្នា ប្តូប្តេជ្ញ ឲ្យខ្លាំងក្លាថែមទៀត ក្នុងការងារបង្កាប្រយុទ្ធ
ប្រឆាំងនឹងការល្មើសនិងបទល្មើស។ សមាជិការរសភាខេត្ត Ninh Binh លោកស្រី
Luu Thi Huyen បានលើកមតិថា៖
“យើងត្រូវបំផុសកំលាំងខ្លាំងរបស់ប្រព័ន្ធនយោបាយទាំងមូល បក្សនិងប្រជាជន
ទាំងមូល ក្នុងការងារតស៊ូបង្កាប្រយុទ្ធប្រឆាំងនឹងការល្មើសច្បាប់។ ទន្ទឹមនឹងនោះ យើងត្រូវជំរុញយ៉ាងខ្លាំងក្លាចលនាប្រជាជនទាំងមូលការពារសន្តិសុខប្រទេសជាតិ ពង្រីកតួនាទីគ្រប់គ្រងដោយខ្លួនឯងរបស់សហគមន៍ប្រជាជន និងកសាង កំលាំងនគបាលរឹងមាំក្នុងតំបន់៕”
|
សមាជិការរសភាខេត្ត Ninh Binh លោកស្រី Luu Thi Huyen (Image: Internet) |