សម្ដែងរឿងល្ខោនបាឡេ Giselle ក្នុងឱកាសឆ្នាំរុស្ស៊ីនៅវៀតណាម

(VOVWORLD) - Giselle ជារឿងល្ខោនរបាំគំរូមួយនៃប្រភេទសិល្បៈបាឡេ។ រឿងនេះ ដំណាលអំពីកសិការិនីម្នាក់ដោយឈ្មោះថា Giselle។ 

ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមទើបនឹងបានចេញសេចក្ដី សម្រេចដោយស្នើអោយមជ្ឈមណ្ឌលរៀបចំការសម្ដែងសិល្បៈនិងព្រឹត្តិការណ៍វប្បធម៌ (រោងល្ខោនធំទីក្រុងហាណូយ) សហការជាមួយនាយកដ្ឋានអន្តរជាតិនិង ស្ថានទូតរុស្ស៊ីប្រចាំវៀតណាម ទទួលក្រុមសិល្បៈករសហព័ន្ធរុស្ស៊ីមកសម្ដែងរឿង ល្ខោនបាឡេ Giselle ក្នុងឱកាសទិវាបុណ្យជាតិរុស្ស៊ី (ថ្ងៃទី១២ ខែមិថុនា) និងឆ្នាំ រុស្ស៊ីនៅវៀតណាម។

Giselle ជារឿងល្ខោនរបាំគំរូមួយនៃប្រភេទសិល្បៈបាឡេ។ រឿងនេះ ដំណាលអំពីកសិការិនីម្នាក់ដោយឈ្មោះថា Giselle។ នាងបានលាចាកលោក ដោយសារតែវិបត្តិផ្លូវចិត្ត ក្រោយពី រកឃើញសង្សារបស់នាងបានជាប់ពាក្យជា មួយកញ្ញាផ្សេងម្នាក់ហើយបោកបញ្ឆោតនាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ