សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សោយទិវង្គត នៅប្រទេសបារាំង
(VOVWORLD) - សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (រូបថត៖ TTXVN) |
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធបានបង្ហោះលើ Facebook ផ្លូវការរបស់លោក ថា «ទើបទទួលដំណឹងថា សម្តេចក្រុមព្រះបានចូលទិវង្គតកាលពីព្រឹកនេះ វេលាម៉ោង៩៖៤០នាទី (ត្រូវនឹងម៉ោង៣៖ ៤០នាទីម៉ោងនៅភ្នំពេញ) នៅក្នុងប្រទេស បារាំង»។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល៕