សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - ដំណើរទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់១២ ខែធ្នូ ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូបភាព៖ Hun Manet) |
ក្រសួងការបរទេសនៅថ្ងៃទី ៧ ធ្នូ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានឲ្យដឹងថា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាមលោក Pham Minh Chinh សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់១២ ខែធ្នូ ឆ្នាំ២០២៣៕