សម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយABCអូស្ត្រាលីផ្សាយព័ត៌មានអំពីបុណ្យជាតិវៀតណាម

(VOVworld)-នាថ្ងៃទី២កញ្ញា វៀតណាមបានរំលឹកខួបលើកទី៧០នៃទិវា បណ្យជាតិ
ដ៏មហាឡារឹកដោយមានការហែក្បួន ព្យុះហយាត្រាទ្រង់ទ្រាយធំ នៅទីលាន Ba Dinh
ក្រុងហាណូយ។​ដោយបានទស្សនាផ្ទាល់អំពីទិវាបុណ្យនេះ នៅវៀតណាម អ្នកយក
ព័ត៌មាន Philip Adams ប្រព័ន្ធផ្សព្វផ្សាយ ABC របស់​អូស្រ្តាលី បានពិព័ណ៌នាអំណី
ពិធីបុណ្យនេះដោយប្រើពាក្យពេជ្រ “ត្រចះ ត្រចង់ អស្ចារ្យ និង ចម្លែក”។ នេះគឺជាចំ
ណងជើងនៃអត្ថបទពិព័ណ៌នាអំពី ពីធីបុណ្យជាតិថ្ងៃទី២កញ្ញានៅវៀតណាម ដែល
បានបង្ហោះលើគេហទំព័ររបស់ ទីភ្នាក់ងារព័ត៌មាន ABC ដែលពោរពេញទៅដោយ
រូបថតរស់រវើកនៅទីលាន  Ba Dinh។ តាមអ្នកនិពន្ធអត្ថបទនេះថា លោកបានឃើញ
ភាពសប្យាយរីករាយ នៅផ្ទៃមុខប្រជាពលរដ្ឋវៀតណាមម្នាក់ៗនៅទីលាន Ba Dinh។
លោក Adams បានឲ្យដឹងថែមទៀតថា ចំណុចពិសេសនៃពិធីបុណ្យនេះ គឺបង្ហាញភាព
ស្រុះ ចិត្តគំនិតលើទូទាំងប្រទេសវៀតណាម សំដៅបញ្ជាក់ថា ប្រទេសមាន ជន
ជាតិទាំង៥៤នេះជាប្រទេសឯកភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ