សម្ព័ន្ធភាពគណៈបក្សកាន់អំណាចរបស់ជប៉ុនដណ្តើមជ័យជំនះក្នុងការបោះឆ្នោតព្រឹទ្ធសភា
(VOVworld) – សម្ព័ន្ធភាពគណៈបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo
Abe រួមមានគណៈបក្សប្រជាធិបតេយ្យសេរី (LDP) និងគណៈបក្សយុត្តិធម៌ថ្មី (NKP) បាន
ដណ្តើមជ័យជំនះក្នុងការបោះឆ្នោតព្រឹទ្ធសភាជប៉ុន នាថ្ងៃទី ២១ កក្កដា។ជ័យជំនះនេះ
បានបញ្ឈប់វិបត្តិនយោបាយនៅជប៉ុន ព្រមទាំងបង្កលក្ខណៈងាយស្រួលសំរាប់រដ្ឋាភិបាល
ធ្វើសកម្មភាពស្ថិរភាពជាលើកដំបូងនៅប្រទេសនេះ កាលពីឆ្នាំ ២០០៦។ តាមលទ្ធផល
ដំបូងនៃការបោះឆ្នោតពោលខាងលើឲ្យដឹងថា៖ សម្ព័ន្ធភាពគណៈបក្សកាន់អំណាច
ទទួលបានអាសនៈយ៉ាងតិចបំផុតអាសនៈចំនួន ៧៣ ក្នុងចំណោមអាសនៈសរុបចំនួន
១២១។ ដោយមានលទ្ធផល នេះ សម្ព័ន្ធភាពគណៈបក្សកាន់អំណាងនឹងគ្រប់គ្រងសភា
របស់ជប៉ុន៕