សម្ព័ន្ធសមាគមភូមិរបរវៀតណាមបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកមម្មនិងឧស្សហកម្មវៀតណាម
|
ភូមិរបរ វៀតណាម (internet) |
(VOVworld)- នាព្រឹកថ្ងៃទី 14 មិនា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមភូមិរបរ វៀតណាម បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ជាមួយ សភាពាណិជ្ជកមម្ម និង ឧស្សហកម្មវៀតណាម អំពីកម្មវិធី៖ “ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មនៃ សម្ព័ន្ធសមាគម ភូមិមុខរបរវៀតណាម អនុវត្ត ពាណិជ្ជកម្ម អេឡិកត្រូនិចបំរើការនាំចេញ”។តាមនោះ សភាពាណិជ្ជកមម្ម និង ឧស្សហកម្មវៀតណាម ជ្រើសរើស អង្គភាពអាជីវកម្មចំនួន ១០ អង្គភាព នៃសម្ព័ន្ធសមាគមភូមិរបរវៀតណាម ដើម្បីជួយឧបត្ថម្ភ អនុវត្ត ប្រើប្រាស់ឧបករណ៏ កសាងហាងលក់រាយ Online ជាគំរូរ។ លោក Luu Duy Dan _ប្រធានសម្ព័ន្ធសមាគមភូមិមុខរបរ វៀតណាម បានអោយដឹងថា៖”
កិច្ចសហប្រតិបត្តិការរវាង សម្ព័ន្ធសមាគមភូមិរបរវៀតណាម និង សភាពាណិជ្ជកម្ម និង ឧស្សហកម្មវៀតណាម ដើម្បីការអភិវឌ្ឈន៏រួម របស់ភូមិមុខរបរវៀតណាម។ កិច្ចសហប្រតិបត្តិការនេះជា ការងារចាំបាច់មួយ សំដៅអនុវត្តពាណិជ្ជកម្ម អេឡិកត្រូនិក នៅបណ្ដាភូមិរបរ លើកកំពស់សមត្ថភាពប្រកួតប្រជែងនាំចេញ អោយបណ្ដាអង្គភាពអាជីវកម្មភូមិរបរ។”
សភាពាណិជ្ជកមម្ម និង ឧស្សហកម្មវៀតណាម (VCCI) នឹងសកម្មផ្សព្វផ្សាយឧទ្ទេសនាមបណ្ដាផលិតផល ទំនិញសិប្បកម្ម វិចិត្តសិល្បះ គ្រឿងភាជន៍ របស់ សម្ព័ន្ធសមាគមមុខរបរវៀតណាម នៅបណ្ដាសន្និសិទ សិក្ខាសាលាអន្តរជាតិ ដោយ VCCI រៀបចំ៕