សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និង UNDP បន្តជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

(VOVWORLD) - សម្ព័ន្ធអង្គការមិត្តភាពវៀត ណាមនិង UNDP នៅវៀតណាមនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលខាងមុខ។ នេះជាខ្លឹមសារនៃជំនួបពិភាក្សារវាងលោក Phan Anh Son ប្រធានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម (VUFO) និងលោកស្រី Ramla Khalidi ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម នាថ្ងៃទី ២៨ សីហារនៅទីក្រុងហាណូយ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពថា នាពេលថ្មីៗនេះ សម្ព័ន្ធសមាគមនិង UNDP នៅវៀតណាមបានសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងជាតួយ៉ាងក្នុងការរួមចំណែកក្នុងការអភិវឌ្ឍ “របាយការណ៍ត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR)” របស់វៀតណាម ស្តីពីការការពារសិទ្ធិមនុស្ស។

សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និង UNDP បន្តជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ - ảnh 1លោក Phan Anh Son ប្រធាន VUFO បានទទួលជួបលោកស្រី Ramla Khalidi ប្រធានតំណាង UNDP ប្រចាំនៅវៀតណាម (រូបថត៖ Dinh Hoa/vufo.org.vn)

លោកស្រី Ramla Khalidi បានឲ្យដឹងថា បច្ចុប្បន្ននេះ សកម្មភាពសំខាន់ៗចំនួនបីរបស់ UNDP នៅក្នុងប្រទេសវៀតណាម រួមមានៈ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបង្កើនភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិ; ការកសាងវិបុលភាពរួមគ្នាតាមរយៈការផ្លាស់ប្តូរសេដ្ឋកិច្ច; រដ្ឋបាលសាធារណៈ។ UNDP នៅវៀតណាមមានបំណងចង់បន្តសម្របសម្រួលជាមួយសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ជាពិសេសគណៈកម្មាធិការសម្របសម្រួលជំនួយប្រជាជន (PACCOM) ក្នុងការអនុវត្តគម្រោង និងសកម្មភាពនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ