សម័យប្រជុំគណៈកម្មាធិការបញ្ជាជាតិសមាហរណកម្មអន្តរជាតិអំពីអប់រំនិងវិទ្យាសាស្ត្របច្ចេកវិទ្យា។
(VOV) /  
|
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការជាតិបញ្ជាសមាហរណកម្មអន្តរជាតិអំពីវិស័យអប់រំនិងវិទ្យាសាស្ត្របច្ចេកវិទ្យា (vov.vn) |
VOV-នារសៀលថ្ងៃទី៦សីហា នៅទីស្តីការរដ្ឋាភិបាលវៀតណាមឧបនាយក
រដ្ឋមន្ត្រីលោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការជាតិបញ្ជាសមាហរណកម្មអន្តរជាតិអំពីវិស័យអប់រំនិងវិទ្យាសាស្ត្របច្ចេកវិទ្យា បានធ្វើអធិបតីកិច្ចប្រជុំសាមញ្ញ
របស់គណៈកម្មាធិការ។ នៅសម័យប្រជុំលើកនេះ បណ្ដាសមាជិកគណៈកម្មាធិការ
បានរាយការណ៍អំពីស្ថានភាពសមាហរណកម្មអន្តរជាតិ ក្នុងរយៈពេល៦ខែដើមឆ្នាំ។
ថ្លែងមតិសន្និដ្ឋាននៅកិច្ចប្រជុំ លោក Nguyen Thien Nhan បានស្នើរក្រសួងអប់រំនិង
បណ្ដុះបណ្ដាល ត្រៀមរៀបចំទិសដៅសហប្រតិបត្តិការយុទ្ធសាស្ត្រចំពោះការកសាង
មហាវិទ្យាល័យ ដែលក្នុងនោះទាក់ទិនដល់កិច្ចសហប្រតិបត្តិការអំពីអប់រំជាមួយ
សហព័ន្ធរុស្ស៊ី។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសំណូមពរក្រសួងការ
បរទេស ពិនិត្យឡើងវិញទីកន្លែងរបៀបកម្មវិធីបង្រៀនប្រភពធនធានមនុស្សបណ្ដុះ
បណ្ដាលភាសាវៀតណាម សំរាប់ជនវៀតណាមនៅឯបរទេស ម្ចាស់ការសហការ
ជាមួយក្រសួងអប់រំនិងបណ្ដុះបណ្ដាលនិងក្រសួងទាក់ទិននានាដើម្បីអនុវត្តល្អ
ការងារនេះ៕
-VOV