សម័យប្រជុំប្រចាំខែធ្នូឆ្នាំ ២០១២ របស់រដ្ឋាភិបាលវៀតណាម

(VOVworld) – នារសៀលថ្ងៃទី ២៦ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Tan Dung បានធ្វើជាអាធិបតីសម័យប្រជុំប្រចាំខែធ្នូឆ្នាំ ២០១២។ បណ្ដាសមាជិក
រដ្ឋាភិបាលបានផ្តល់មតិអំពីគំរោងការណ៍ “ទិសដៅលើកកំពស់ប្រសិទ្ធ ភាព ក្នុង
ការទាក់ទាញ ប្រើប្រាស់ និងគ្រប់គ្រងការវិនិយោគផ្ទាល់ពីបរទេសដល់ឆ្នាំ ២០២០” និងពិភាក្សាអំពីបញ្ហាមួយចំនួនក្នុងសកម្មភាពវិនិយោគបរទេស។ ស្តីពីបញ្ហានេះ
នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

“គោលដៅទាក់ទាញការវិនិយោគលើកនេះប្រមូលផ្តុំទៅលើគំរោងការណ៍ វិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់។ យើងមិនវិនិយោគចូលបណ្ដាគំរោង
ការណ៍ ជះឥទ្ធិពលអក្រក់ដល់បរិស្ថាន ថាមពល។ ក្រៅពីនោះ យើងត្រូវ
រៀបចំឡើងវិញ ខឿនសេដ្ឋកិច្ច ផ្លាស់ប្តូររូបសណ្ឋានកំណើន លើកកំពស់
ការប្រគួតប្រជែង អភិវឌ្ឍន៍ ចីរភាព ឧស្សហូបនីយកម្ម ទំនើបភាវូមនីយកម្ម
ប្រទេសជាត។”

បណ្ដាសមាជិករដ្ឋាភិបាលក៏បានពិភាក្សានិងផ្តល់មតិអំពីគំរោងការណ៍ដោះ ស្រាយបំណូលអក្រក់នៃប្រព័ន្ធអង្គការឥណទានគំរោងការណ៍បង្កើតក្រុមហ៊ុន
គ្រប់គ្រងទ្រព្យសម្បត្តិ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ