សម័យប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣បិទបញ្ចប់ជាផ្លូវការ


សម័យប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣បិទបញ្ចប់ជាផ្លូវការ  - ảnh 1
សម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ បិទបញ្ចប់ជាផ្លូវការ (Image: VOV)

(VOVworld) – ពិធីបិទបញ្ចប់សម័យប្រជុំលើកទី​ ១១ រដ្ឋសភាវៀតណាម
នីតិកាលទី ១៣ បានប្រព្រឹត្តទៅក្រោយរយៈពេល ១៩ ថ្ងៃធ្វើការ។ ថ្លែងមតិ
នៅទី នេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី​ Nguyen Thi Kim Ngan បាន
ឲ្យងដឹង ថា៖

        «គោលដៅ ៥ ឆ្នាំ ខាងមុខគឺត្រូវធានាស្ថរិភាពម៉ាក្រូសេដ្ឋកិច្ច ខំប្រឹងប្រែង
លើកកំពស់កំណើនសេដ្ឋកិច្ច បន្តជំរុញអនុវត្តការបោះជំហានយុទ្ធសាស្ត្រ
រៀបចំ​រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញតភ្ជាប់នឹងការផ្លាស់ប្តូររូបសណ្ឋាន
កំណើន​ លើកកំពស់ទិន្នផលពលកម្មប្រសិទ្ធភាពនិងការប្រកួតប្រជែងរបស់
ខឿន សេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ជំរុញយ៉ាងខ្លាំងកំណែទម្រង់រដ្ឋបាល បង្ការ
ប្រឆាំងនឹងអំពើពុករលួយ​អនុវត្តសន្យំសំចៃ។ ប្តេជ្ញាតស៊ូការពារឹងមាំអធិប
តេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសជាតិម្ចាស់ការធ្វើសមាហរណ
កម្មអន្តរជាតិ រក្សាសន្តិភាព ស្ថិរភាព បង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍
ប្រទេសជាតិ។»

        រដ្ឋសភាបានធ្វើវិសោធនកម្មផែនការប្រើប្រាស់ដីធ្លីដល់ឆ្នាំ ២០២០ និង
ផែន ការប្រើប្រាស់ដីធ្លីដំណាក់កាល ២០១៦-២០២០ ហើយអនុម័តលើក្រម
ច្បាប់ចំនួន ៧ ក្នុងនោះមានច្បាប់ទាក់ទងជាមួយព័ត៌មាន ច្បាប់សារព័ត៌មាន
និងច្បាប់កុមារ។  

ស្ដីអំពីការងារកម្មាភិបាល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen
 Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

          “ ដើម្បីបំពេញអោយទាន់ពេលវេលា ការងារដឹកនាំរបស់បក្ស ការបញ្ជា
ណែ​នាំរបស់រដ្ឋ រដ្ឋសភាបានសម្រេចចិត្តអនុម័តលើការលាលែងពីដំណែង
 បោះឆ្នោត និងអនុ​ម័ត​លើមុខដំណែងខ្ពស់មួយចំនួនរបស់រដ្ឋ ធានាប្រជាធិប
តេយ្យ តាមគោល​ជំហរ ទិសដៅរបស់បក្ស និងការកំណត់នានារបស់ច្បាប់។ 
នេះគឺជាលើកដំបូងប្រធានរដ្ឋសភា ប្រធានរដ្ឋ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ប្រធាន
តុលាការប្រជាជន​កំពូល បានធ្វើសច្ចាប្រណិធាន ចំពោះមុខទង់ជាតិប្តេជ្ញាស្មោះ
ត្រង់ចំពោះមាតុ​ប្រទេស ប្រជាជននិងរដ្ឋធម្មនុញ្ញ សន្យាចំពោះមុខរដ្ឋសភា និង
ប្រជាជន ខំប្រឹងប្រែងសម្រេចភារកិច្ចដែលបានប្រគល់ជូន។ រដ្ឋសភាលៃទុកការ
គាំទ្រ ចំពោះ​បណ្ដាមុខដំណែងដែលទើបនឹងបានជ្រើសតាំង អនុម័ត ហើយសំ
ណូមពរអ្នក​ប្រមុខទាំងនេះត្រូវបន្តហាត់ពត់លត់ដំ ខំប្រឹងប្រែង សម្រេចរាល់ភារ
កិច្ចដែលបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។”


ប្រតិកម្មទៅវិញ

ផ្សេងៗ