សម័យប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើកជាផ្លូវការ
|
ប្រធានរដ្ឋសភា លោក Nguyen Sinh Hung |
(VOV)_នាព្រឹកថ្ងៃទី២១មិនា នៅទីក្រុងហាណូយសម័យប្រជុំលើកទី១១ រដ្ឋ
សភាវៀតណាមនីតិកាលទី១៣បានបើកជាផ្លូវការ។
ថ្លែងមតិនៅពិធីបើក ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បាន សង្កត់ធ្ងន់
ទៅលើសារសំខាន់ និងអត្ថន័យពិសេសរបស់សម័យប្រជុំលើកទី១១ ដោយមានបរិ
មាណការងារច្រើន ខ្លឹមសារសំខាន់ៗ។ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung
បានលើកច្បាស់ថា៖
“ នៅសម័យប្រជុំលើកនេះ រដ្ឋសភាបានពិនិត្យមើល បំពេញបន្ថែមលទ្ធផលអនុវត្ត
ភារកិច្ចសេដ្ឋកិច្ច សង្គមកិច្ច និងថវិការដ្ឋ ឆ្នាំ ២០១៥។ លទ្ធផលអនុវត្តផែនការអភិ
វឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ៥ឆ្នាំ ២០១១-២០១៥ និងសេចក្ដីសម្រេចចិត្តអំពីផែនការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដំណាក់កាល២០១៦-២០២០។ រដ្ឋសភាពិនិត្យ ហើយ
អនុម័តទៅលើគំរោងច្បាប់ផ្សេងៗ ដូចជា៖ ច្បាប់ទាក់ទងព័ត៍មាន ច្បាប់សារព័ត៍មាន
និងច្បាប់ការពារ ថែទាំនិងអប់រំកុមារ។”
ប្រធានរដ្ឋសភាបានស្នើអោយបណ្ដាសមាជិក សមាជិកាសភាត្រូវលើកកំពស់ស្មារ
តីទទួលខុសត្រូវ សាមគ្គី ប្រជាធិបតេយ្យ បញ្ញា ផ្តល់មតិជ្រាលជ្រៅ គុណភាព ដើម្បី
រួមចំណែកអោយសម័យប្រជុំប្រកបដោយជោគជ័យ ល្អប្រសើរ៕