សម័យប្រជុំលើកទី៣៤គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធឡើង
|
សម័យប្រជុំលើកទី៣៤គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធឡើង (vietnamplus.vn) |
Vovworld-នាព្រឹកថ្ងៃទី១៩មករានៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី៣៤។ ថ្លែងមតិនៅសម័យប្រជុំនេះ
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានលើកច្បាស់ថា ពេលវេលា
ភាគច្រើននៃសម័យប្រជុំលើកនេះលៃទុកឲ្យការងារកសាងច្បាប់។ គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភានឹងផ្ដល់មតិអំពីការត្រៀមឲ្យមហាសន្និបាតអន្តរសភាពិភពលោក
លើកទី១៣២ (IPU-132) ដោយវៀតណាមទទួលរៀបចំនៅទីក្រុងហាណូយនាខែមិនា
ឆ្នាំ២០១៥។
នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីគំរោង
ច្បាប់សកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន ទន្ទឹមនឹងនោះផ្ដល់
មតិអំពីការធ្វើវិសោធនកម្មបំពេញបន្ថែមផ្សព្វផ្សាយថ្មីឯកសារច្បាប់ធានាអនុវត្តច្បាប់
ចាត់តាំងរដ្ឋសភា៕