សម័យ​ប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៥ ឈានចូល​សប្តាហ៍​ធ្វើការ​ទី២

(VOVWORLD) - រដ្ឋសភាក៏ ផ្ទៀងស្តាប់របាយការណ៍ស្ដីពីគម្រោងច្បាប់រួមមាន៖ ប្រតិបត្តិការអេឡិចត្រូនិក (ធ្វើវិសោធនកម្ម) គាំពារសិទ្ធិអតិថិជន (ធ្វើវិសោធនកម្ម) ជាដើម។
សម័យ​ប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៥ ឈានចូល​សប្តាហ៍​ធ្វើការ​ទី២ - ảnh 1សប្តាហ៍នេះ រដ្ឋសភាចពិភាក្សាស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម និងថវិកា។ រូបថត៖ quochoi.vn

នាថ្ងៃទី ២៤ តុលា នៅទីក្រុងហាណូយ សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៥ បានឈានចូលសប្តាហ៍ធ្វើការទី២។ ក្នុងសប្តាហ៍ធ្វើការនេះ រដ្ឋសភា ចំណាយរយៈពេល ២ ថ្ងៃ ដើម្បីពិភាក្សានៅសាលប្រជុំស្ដីពី៖ លទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៣; ស្ថានការអនុវត្តន៍ថវិការដ្ឋឆ្នាំ២០២២ គម្រោងថវិការដ្ឋ ផែនការវិនិយោគសាធារណៈទុនថវិការដ្ឋ វិធីបែងចែកថវិកាមជ្ឈឹមឆ្នាំ ២០២៣។

ទាក់ទងនឹងការកសាងច្បាប់ រដ្ឋសភាពិភាក្សានៅសាលប្រជុំស្ដីពីគម្រោងច្បាប់នានា រួមមាន៖ ការពិនិត្យ និងព្យាបាលជំងឺ (ធ្វើវិសោធនកម្ម) អធិការកិច្ច (ធ្វើវិសោធនកម្ម); ប្រេងឥន្ធនៈ (ធ្វើវិសោធនកម្ម); ប្រយុទ្ធប្រឆាំងអំពើហិង្សាក្នុងគ្រួសារ (ធ្វើវិសោធនកម្ម) ។ រដ្ឋសភាក៏ ផ្ទៀងស្តាប់របាយការណ៍ស្ដីពីគម្រោងច្បាប់រួមមាន៖ ប្រតិបត្តិការអេឡិចត្រូនិក (ធ្វើវិសោធនកម្ម) គាំពារសិទ្ធិអតិថិជន (ធ្វើវិសោធនកម្ម) ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ