សម័យប្រជុំលើកទី៤៤នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធជាផ្លូវការ
|
ប្រធានរដ្ឋសភា Nguyen Sinh Hung ថ្កែងមតិនៅក្នុងសម័យប្រជុំ |
(VOVworld)-នាព្រឹកថ្ងៃទី១៤មករា ក្រោមការដឹកនាំរបស់ប្រធានរដ្ឋសភា លោក
Nguyen Sinh Hung គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធសម័យប្រជុំ លើកទី៤៤ដោយមានខ្លឹមសារសំខាន់ៗជាច្រើនក្នុងនោះមានការត្រៀមរៀបចំ សម្រាប់ការបោះឆ្នោតសមាជិកសមាជិការសភានីតិកាលទី១៤ និងក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦-២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២២
ឧសភាខាងមុខ។ ថ្លែងមតិនៅក្នុងពិធីបើក ប្រធានរដ្ឋសភា លោក Nguyen Sinh
Hung បានលើកច្បាស់ថា នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភា នឹងពិនិត្យ អនុម័តនូវសេចក្តីសម្រេចចិត្តស្តីពីការប្រកាសថ្ងៃបោះឆ្នោត
រដ្ឋសភានីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-
២០២១ និងផ្តល់មតិទៅលើពង្រោងសេចក្តីសម្រេចចិត្តមួយចំនួន។ បន្ទាប់ពី
សម័យបើក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិអំពីការទទួលយក និងកែប្រែនូវសេចក្តីព្រាងច្បាប់ចុះហត្ថលេខា ចូលរួមនិងប្រតិបត្តិអនុសញ្ញាអន្តរ ជាតិ(ធ្វើវិសោធនកម្ម)៕