សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបញ្ចប់
(VOV)_ សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី១៣ បានបញ្ចប់ នារសៀលថ្ងៃទី ២១ មិថុនា នៅទីក្រុងហាណូយ ក្រោយរយះពេល១ខែធ្វើការ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានបូក សរុបបណ្ដាសកម្មភាពលេចធ្លោ របស់សម័យប្រជុំលើកនេះ។ ស្ដីពីសេដ្ឋកិច្ច សង្គម
បណ្ដាសមាជិក សមាជិកាសភា បានផ្តល់មតិ ពិភាក្សាអំពីការអនុវត្តផែនការ អភិ
វឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១២ និងរយះពេល៦ខែដើមឆ្នាំ២០១២៣។ ប្រធានរដ្ឋ
សភា Nguyen Sinh Hung បានអះអាងថា÷
“ រដ្ឋសភាស្នើអោយរដ្ឋាភិបាល ស្ថាប័ន តំបន់គ្រប់ជាន់ថ្នាក់ ត្រូវប្រមូលផ្តុំ ក្នុងរយះពេលប៉ុន្មានខែចុងឆ្នាំ២០១៣នេះ អនុវត្តនូវគំរោងការណ៍រៀបចំរចនាសម្ព័ន្ធ
ខឿនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយប្រសិទ្ធិភាព បង្កើតការផ្លាស់ប្តូរសកម្មនៅលើ
គ្រប់ វិស័យ ដោះស្រាយការលំបាកជាជំហានៗ ជំរុញផលិតកម្ម អាជីវកម្មអភិវឌ្ឍន៍
…។ល។”
បណ្ដាសមាជិក សមាជិកាសភានៅពិភាក្សាអំពីសេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្ណាំ ១៩៩២ ជាមួយស្មារតីប្រជាធិបតេយ្យ ស្មោះត្រង់ មានការទទួលខុស
ត្រូវខ្ពស់។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអោយដឹងថា÷
“ រដ្ឋសភាបានស្នើ អោយគណះកម្មាធិការពង្រាង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ បណ្ដាស្ថាប័ន អង្គការ មានការទទួលខុសត្រូវស្រាវជ្រាវទទួលយកមតិ របស់បណ្ដាសមាជិកសមាជិកាសភា បន្តទទួលយកមតិរបស់ប្រជាជន រហូតមកដល់ថ្ងៃទី ៣០ កញ្ញាឆ្នាំ ២០១៣ ដើម្បីដាក់ជូនរដ្ឋសភាអនុម័ត្ត នៅសម័យប្រជុំលើកទី ៦។ ជាមួយ ការប្រេជ្ញាចិត្តរបស់បកស្សទាំងមូល ប្រជាជនទាំងមូល យើងនឹងកសាង ច្បាប់រដ្ឋ ធម្មនុញ្ញ១ មានគុណភាព៕”
|
សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី១៣ (TTXVN) |