សម័យប្រជុំលើកទី៦ក្រុមប្រឹក្សារទ្រឹស្ដីមជ្ឈឹមវៀតណាមប្រារព្វឡើងនៅទីក្រុងហាណូយ

(VOV)_សម័យប្រជុំ លើកទី ៦ ក្រុមប្រឹក្សារទ្រឹស្ដីមជ្ឈឹម វៀតណាម ត្រូវបានប្រា
រព្វឡើង នាព្រឹកថ្ងៃទី ២ មករា នៅទីក្រុងហាណូយ។ សម័យប្រជុំលើកនេះ ​បានប្រ
មូល ផ្តុំពិភាក្សារ ទៅលើ ពង្រាងរបាយការណ៍ពិគ្រោះយោបល់ ចំនួន ៣ ÷ “ បញ្ហា​
១ចំនួនអំពីទ្រឹស្ដី-ការពិតជាក់ស្ដែង អំពីការបង្កើនការងារដឹកនាំរបស់បក្ស ​ចំពោះ​ការចលនាប្រជាជនក្នុងសភាពការណ៍ថ្មី” ,” បញ្ហា១ចំនួនអំពីទ្រឹស្ដី-ការពិតជាក់ស្ដែង  អំពីការបន្តផ្លាស់ប្តូរថ្មី និងសុក្រិដ្ឋប្រព័ន្ធនយោបាយនៅវៀតណាម នាបច្ចុប្បន្ន” និង “ គោលការណ៍ ដំណោះស្រាយ​ម្ចាស់ការ ទប់ទល់​នឹងការ​ប្រែ​ប្រួល​អាកាសធាតុ ជំរុញ ខ្លាំងការងារការពារធនធាន និងបរិស្ថាន”។ ថ្លែងមតិនៅទី​នេះ សមាជិកការិយាល័យ នយោបាយ លេខាមជ្ឈឹមបក្ស និងជាប្រធានក្រុម​ប្រឹក្សារទ្រឹស្ដី មជ្ឈឹមវៀតណាម 
លោកDinh The Huynh បានថ្លែងថា÷

          “ ដើម្បីរួមចំណែកត្រៀមរៀបចំ អោយបណ្ដាគំរោងការណ៍ ដាក់ជូនសន្និសីទ​មជ្ឈឹម លើកទី ៧ ក្រុមប្រឹក្សារទ្រឹស្ដីមជ្ឈឹម បានម្ចាស់ការ រួមសហការយ៉ាងជិតស្និទ្ធ
ជាមួយគ្រប់ក្រសួង ស្ថាប័ន និងផ្នែកមជ្ឈឹម និងបណ្ដាតំបន់ បណ្ដាអ្នកជំនាញការ 
អ្នកវិទ្យាសាស្ត្រ …ជាដើម ​ដើម្បីត្រៀមរៀបចំ របាយការណ៍ពិគ្រោះ​យោបល់​ចំនួន៣  ពោលខាងលើ។ សម័យប្រជុំ លើកទី ៦ របស់ក្រុមប្រឹក្សារទ្រឹស្ដីមជ្ឈឹម ​មានខ្លឹមសារ សំខាន់ជាច្រើន។”

សម័យប្រជុំលើកទី៦ក្រុមប្រឹក្សារទ្រឹស្ដីមជ្ឈឹមវៀតណាមប្រារព្វឡើងនៅទីក្រុងហាណូយ - ảnh 1
សម័យប្រជុំលើកទី៦ក្រុមប្រឹក្សារទ្រឹស្ដីមជ្ឈឹមវៀតណាមប្រារព្វឡើងនៅទីក្រុងហាណូយ(http://www.ktdt.com.vn/)


          នាព្រឹកថ្ងៃទី ២ មករា បណ្ដាសមាជិក ក្រុមប្រឹក្សារទ្រឹស្ដីមជ្ឈឹមបានពិភាក្សា ​ផ្តល់មតិ  អំពីសេចក្ដីព្រាង របាយការណ៍ពិគ្រោះយោបល់ “ បញ្ហា១ចំនួនអំពីទ្រឹស្ដី-ការពិតជាក់ស្ដែង  អំពីការបង្កើនការងារដឹកនាំរបស់បក្ស ចំពោះការចលនា​ប្រជាជនក្នុងសភាពការណ៍ថ្មី” ។ 

ពេលរសៀលថ្ងៃនេះដែរ ក្រុមប្រឹក្សារទ្រឹស្ដីមជ្ឈឹមបានបន្តពិភាក្សាអំពី÷ ​” បញ្ហា១ចំនួនអំពី
ទ្រឹស្ដី-ការពិតជាក់ស្ដែង អំពី​ការបន្តផ្លាស់​ប្តូរថ្មី ​និង​សុក្រិដ្ឋប្រព័ន្ធនយោបាយ នៅវៀតណាម  នាបច្ចុប្បន្ន” ។ សម័យប្រជុំលើកទី​ ៦ ក្រុមប្រឹក្សារទ្រឹស្ដី មជ្ឈឹម នឹងបិទ នាព្រឹកថ្ងៃទី៣ 
មករា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ