សម័យប្រជុំលើកទី៦គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤
|
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan |
(VOV)_”បទសរសេរមួយនៅលើកាសែត មានការជះឥទ្ធិពលខ្លាំងក្លាជាងសកម្ម
ភាពឃ្លាំមើល។ ដូច្នេះ ការឃ្លាំមើលត្រូវអាចបង្ហាញបានកម្លាំងរបស់ខ្លួន ដែលប្រជា
ជនប្រគល់អោយរដ្ឋសភា”។ នេះជាមតិរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី
Nguyen Thi Kim Ngan នៅក្នុងកិច្ចប្រជុំ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
នាព្រឹកថ្ងៃទី២មករា ក្នុងពេលពិនិត្យមើលសេចក្ដីសម្រេចចិត្ត ស្ដីអំពីបទបញ្ញត្តិ
រៀបចំសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈ
ប្រតិភូសមាជិកសភា និងសមាជិកសភា។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi
Kim Ngan បានអះអាងថា៖
“ ឃ្លាំមើលជាភារកិច្ចសំខាន់មួយរបស់រដ្ឋសភា។ ក្នុងអាណត្តិនេះបានមាន
ច្បាប់ហើយ មានក្បាលម៉ាស៊ីនហើយ ឥឡូវនេះត្រូវធ្វើយ៉ាងមេចដើម្បីអនុវត្តត្រឹមត្រូវ
តាមសមត្ថភាពរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បណ្ដាគណៈកម្មា
ធិការ និងគណៈប្រតិភូសមាជិកសភា៕”