សម័យប្រជុំលើកទី៦នៃគណះកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
(VOV)_នាថ្ងៃទី៨ មេសា នៅទីក្រុងហាណូយ គណះកម្មាធិការធ្វើវិសោធនកម្មរដ្ឋ ធម្មនុញ្ញឆ្នាំ១៩៩២ បានរៀបចំសម័យប្រជុំពេញអង្គ លើកទី៦ ដើម្បីផ្តល់មតិចំពោះ សេចក្ដីធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដែលបានទទួល និងកែសម្រួលតាមការផ្តល់មតិ
របស់ប្រជាជន។ គិតដល់ថ្ងៃទី ៣១ មិនា បានមានមតិចំនយន ២៦លានមតិ របស់បណ្ដា
ស្ថាប័ន អង្គការ និងបុគ្គល ចំពោះ សេចក្ដីធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ។ ថ្លែងមតិនៅកិច្ច
ប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung ប្រធានគណះកម្មាធិការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ បានលើកច្បាស់ថា÷ ការយកមតិប្រជាជនចំពោះ សេចក្ដីធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ក្នុងរយះពេលពីខែមករា ដល់ខែមិនាឆ្នាំ ២០១៣ ជាវគ្គជីវភាពនយោបាយជាក់ស្ដែងដ៏ទូលំទូលាយក្នុងទូទាំងប្រទេសវៀតណាម
និង ជនរួមជាតិវៀតណាមនៅឯបរទេសទៀតផង ទាក់ទាញការចូលរួមរបស់ប្រជាជន
គ្រប់ស្រទាប់។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា÷ការប្រមូលផ្តុំបូក សរុប ស្រាវជ្រាវ និងការទទួលមតិរបស់ប្រជាជននឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ពីមូល
ដ្ឋាន ទៅដល់ គណះកម្មាធិការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ដើម្បីគំរោង ច្បាប់រដ្ឋធម្មនុញ្ញ ជូនរដ្ឋសភាអនុម័ត្ត ជាច្បាប់រដ្ឋធម្មនុញ្ញមានគុណភាពខ្ពស់បំផុត៕
|
សម័យប្រជុំលើកទី៦នៃគណះកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២(internet) |