សម័យប្រជុំលើកទី៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើក

សម័យប្រជុំលើកទី ៨ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៣
បានបើក នាថ្ងៃទី ៤ ឧសភានៅទីក្រុងហាណូយ។ថ្លែងមតិនៅពិធីបើកប្រធាន
រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានលើកច្បាស់ថា៖ គណៈកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភា នឹងអនុម័ត្តលើសេចក្តីសំរេចចិត្តចំនួន ២ គឺ៖ សេចក្តីសំរេចចិត្ត
ស្តីពីការផ្តល់ថវិការឲ្យកម្មវិធីគោលដៅជាតិ ដំណាក់កាលឆ្នាំ ២០១២ - ២០១៥ និងសេចក្តីសំរេចចិត្តស្តីពីការអនុវត្តគោលនយោបាយ ច្បាប់ ចំពោះអ្នកមានគុណ
ចំណាច់ជាមួយបដិវត្ត។ នៅសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានផ្តល់យោបល់អំពីកម្មវិធីកសាងច្បាប់ បទបញ្ញត្តិរបស់រដ្ឋសភាវៀតណាមឆ្នាំ
២០១៣ ផងដែរ។ ស្តីពីការតៀមរៀបចំសម័យ ប្រជុំលើកទី ៣ រដ្ឋសភានីទិកាលទី
១៣ និងគំរោងការយ៍អំពីការបន្តផ្លាស់ប្តូរថ្មី លើក កំពស់គុណភាពនិងប្រសិទ្ធភាព
សកម្មភាពរបស់រដ្ឋសភាក៏នឹងត្រូវបានពិភាក្សា នៅទីនេះ ផងដែរ៕

សម័យប្រជុំលើកទី៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើក - ảnh 1
សម័យប្រជុំលើកទី ៨ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នីតិកាលទី ១៣ បានបើក នាថ្ងៃទី ៤ ឧសភា នៅទីក្រុងហាណូយ។ 
(Image: VOVonline)


ប្រតិកម្មទៅវិញ

ផ្សេងៗ