សម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនិតិកាលទី១៣បានប្រារព្ធឡើងនៅក្រុងហាណូយ

សម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនិតិកាលទី១៣បានប្រារព្ធឡើងនៅក្រុងហាណូយ - ảnh 1
សម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនិតិកាលទី១៣បានប្រារព្ធឡើងនៅក្រុងហាណូយ (VOV)


        Vovworld-សម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនិតិកាលទី១៣បាន
​ប្រារព្ធ​ឡើងនៅក្រុងហាណូយនាព្រឹកថ្ងៃទី២០តុលាដោយមានការចូលរួមរបស់
​អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋ​លោក
Truong Tan Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung រួមជាមួយ​កម្មាភិបាល
បដិវត្តន៍ជើងចាស់សមាជិកសភាដំណាងអង្គទូតអង្គការអន្តរជាតិប្រចាំនៅទីក្រុង
ហាណូយ។

        ថ្លែងមតិប្រារព្ធ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន​ឲ្យ
ដឹងថា​សម័យប្រជុំលើកទី៨បានប្រព្រឹត្តទៅខណៈដែលសេដ្ឋកិច្ចពិភពលោក​កំពុង
​ងើបឡើងប៉ុន្តែនៅតែយឺតយាវ សន្តិសុខនយោបាយជំលោះប្រដាប់អាវុធ អាសន្ន
រោគនៅដំបន់មួយចំនួនមានបំរ៉ែបំរួលដ៏ស្មុគស្មាញជះឥទ្ធិពលអសកម្មដល់ជីវភាព
សេដ្ឋកិច្ចនយោបាយដំបន់និងសកលលោកទាំងមូល។​ នៅក្នុងប្រទេស​ម៉ាក្រូ
សេដ្ឋកិច្ចស្ថិរភាពអតិផរណាត្រូវបានទប់ស្កាត់សេដ្ឋកិច្ចត្រូវបានផ្ទេរប្តូរតាមទិសដៅ
សកម្មកំណើនកំពុងងើបឡើងវិញ។ តួនាទីរបស់វៀតណាមក្នុងដំបន់​និង​លើពិភព
លោកបានលើកកំពស់។ ​ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសង្គមនៅមានការ​លំបាកជាច្រើន
គំរាមកំហែងដល់ការអភិវឌ្ឍន៍ចីរភាពនៃប្រទេសជាតិ។ ស្ថានភាពនៅសមុទ្រខាង
កើតនៅមានបំរ៉ែបំរួលស្មុគស្មាញជះឥទ្ធិពលដល់​បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លើមូលដ្ឋាននោះ ប្រធាន​រដ្ឋ​សភាលោក Nguyen Sinh Hung បាន
ឲ្យដឹងថា នៅសម័យប្រជុំលើក​នេះ​រដ្ឋសភានឹងពិនិត្យសំរេចចិត្តលើខ្លឹមសារសំខាន់
មួយចំនួន។

        “ទីមួយគឺពិនិត្យអនុម័តលើគំរោងច្បាប់ចំនួន១៨និងពង្រាងសេចក្តីសំរេច​ចិត្ត
ចំនួន៣ ផ្ដល់មតិអំពីគំរោងច្បាប់ចំនួន១២ទៀត។ នេះជាបរិមាណគំរោង​ច្បាប់​ធំបំផុត
ត្រូវបានពិនិត្យអនុម័តផ្ដល់មតិនៅសម័យប្រជុំមួយពីមុនមក។ ទី២​គឺពិនិត្យបណ្ដា
របាយការណ៍ស្ដីពីលទ្ធផលអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមឆ្នាំ២០១៤និង
ភារកិច្ចឆ្នាំ២០១៥។ ទី៣គឺ រៀបចំយកសន្លឹកឆ្នោតទំនុកទុក​ចិត្ត​ចំពោះអ្នកកាន់ដំណែង
ដោយរដ្ឋសភាជ្រើសតាំងឬអនុម័ត។ ដោយមាន​មនសិការការទទួលខុសត្រូវនិងការ
ត្រៀមរៀបចំដ៏ម៉ត់ចត់ រដ្ឋសភាជឿជាក់ថា​នឹងសំរេចល្អភារកិច្ចសំខាន់នេះចំពោះមុខ
ប្រជាជន បក្សនិងរដ្ឋ។”

        ក្រោយសន្ទរកថាប្រារព្ធ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បាន​រាយការណ៍
របាយការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និងភារកិច្ចឆ្នាំ២០១៥​ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បាន
រាយការណ៍របាយការប្រមូលមតិសំណើររបស់អ្នក​បោះ​ឆ្នោត។ បន្ទាប់នោះរដ្ឋសភាបាន
ស្ដាប់របាយការណ៍ពិនិត្យអំពីស្ថានភាព​សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤​និងភារកិច្ចឆ្នាំ២០១៥
របាយការណ៍ស្ដីពីការងារបង្ការ​ប្រយុទ្ធប្រឆាំងនឹងអំពើរពុករលួយឆ្នាំ២០១៤ជាដើម។

នាពេលរសៀលរដ្ឋសភាបានស្ដាប់របាយការណ៍និងរបាយការពិនិត្យស្ដីពីលទ្ធផល
អនុវត្តពង្រាងថវិការរដ្ឋឆ្នាំ២០១៤ ពង្រាងថវិការរដ្ឋនិងវិធានការបែង​ចែក​ថវិការរដ្ឋមជ្ឈឹមឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ