សម័យប្រជុំសម្មតិកម្ម “រដ្ឋសភាកុមារ”

(VOVWORLD) - តំណាងកុមារជាង ៣០០ នាក់មកពីទូទាំងប្រទេស បានដើរតួជាសមាជីក រដ្ឋសភា ក្នុងសម័យប្រជុំសម្មតិកម្ម "'រដ្ឋសភាកុមារ' ដែលប្រព្រឹត្តទៅនាថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុងហាណូយ។ នេះគឺជាសម័យប្រជុំសម្មតិកម្មលើកទីពីរនៃ "រដ្ឋសភាកុមារ" ដែលរៀបចំឡើងដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្របសម្រួលជាមួយគណៈកម្មាធិការវប្បធម៌និងអប់រំនៃរដ្ឋសភា និងខុទ្ទកាល័យ រដ្ឋសភា។

សម័យប្រជុំ "រដ្ឋសភាកុមារ" ឆ្នាំនេះ មានការចូលរួមពីប្រតិភូចំនួន ៣០៦ នាក់ ជាសមាជិកក្រុមកុមារជំទង់មកពីខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។ គណៈប្រតិភូត្រូវបានជ្រើសរើសពីក្រុមប្រឹក្សាកុមារគ្រប់ជាន់ថ្នាក់ បានធ្វើការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ស្តាប់មតិយោបល់របស់ម្ចាស់ឆ្នោតនៅថ្នាក់មូលដ្ឋាន។

សម័យប្រជុំសម្មតិកម្ម “រដ្ឋសភាកុមារ” - ảnh 1សមាជិកសភាកុមារ ឆ្លើយសំណួររបស់គណៈប្រតិភូចូលរួមសម័យប្រជុំសម្មតិកម្ម "រដ្ឋសភាកុមារ" លើកទី២ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ។ រូបថត៖ dangcongsan.vn

ចូលរួមក្នុងសម័យប្រជុំសម្មតិកម្ម កុមារអាចដើរតួជាសមាជីករដ្ឋសភា និងជាថ្នាក់ដឹកនាំសំខាន់ៗនៃរដ្ឋសភានិងរដ្ឋាភិបាល ដើម្បីពិភាក្សាលើប្រធានបទចំនួនពីរ៖ "ការទប់ស្កាត់អំពើហិង្សាក្នុងសាលារៀន" និង "ការប្រយុទ្ធប្រឆាំងនឹងអន្តរាយនៃបារីនិងសារធាតុរំញោច ជាពិសេសនៅក្នុងសាលារៀន"។ ទន្ទឹមនឹងសម័យពិភាក្សារសៀលថ្ងៃទី២៨ កញ្ញា ក៏មានសម័យសួរដេញដោលសម្មតិកម្មលើប្រធានបទទាំងពីរនេះ នៅព្រឹកថ្ងៃទី ២៩ កញ្ញា ដោយមានការចូលរួមពីប្រធានរដ្ឋសភា លោក Tran Thanh Man និងថ្នាក់ដឹកនាំក្រសួង មន្ទីរ អង្គភាពនានាផងដែរ។

មុននោះ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា គណៈប្រតិភូកុមារទូទាំងប្រទេសបានចូលវិមានតម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី Bac Son និងទស្សនាសារមន្ទីររដ្ឋសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ