សូម៉ាលី៖ពួកឧទ្ទាម Al Shabaab បានបាញ់កាំភ្លើងផ្លោងទៅលើវិមានប្រធានាធិបតី

សូម៉ាលី៖ពួកឧទ្ទាម Al Shabaab បានបាញ់កាំភ្លើងផ្លោងទៅលើវិមានប្រធានាធិបតី - ảnh 1
ពួកឧទ្ទាម Al Shabaab បានបាញ់កាំភ្លើងផ្លោងទៅលើវិមានប្រធានាធិបតី (AFP)


        Vovworld-ពួកឧទ្ទាម Al Shabaab នៅសូម៉ាលីបានទទួលស្គាល់ថានាថ្ងៃទី​
២៦កុម្ភៈបានបាញ់កាំភ្លើងផ្លោងទៅលើវិមានប្រធានាធិបតីនៅរដ្ឋធានី Mogadishu
ដែលធ្វើឲ្យអ្នកយាម១នាក់ត្រូវស្លាប់។ អ្នកនាំពាក្យនៃកំលាំង Al Shbaab បានអះអាង
ថា​កំលាំងនេះបានវាយប្រហារទៅលើវិមានប្រធានាធិបតី​ដោយគ្រាប់កាំភ្លើងផ្លោង
មួយ។ ខណៈពេលនោះមន្ត្រីសន្តិសុខសូម៉ាលីលោក Abdirahman Mohamed បានឲ្យ
ដឹងថា យ៉ាងហោចណាស់មានគ្រាប់កាំភ្លើង​ផ្លោងចំនួន៤គ្រាប់បានបាញ់តម្រង់ទៅ
លើកន្លែងចត់រថយន្តដែលធ្វើឲ្យអ្នកយាមមួយនាក់ត្រូវស្លាប់។

        នាសប្ដាហ៍មុន ពួកឧទ្ទាម​ Al Shbaab បានដំណើរការវាយប្រហារដោយ​គ្រាប់បែក
អដ្ឋឃាតទៅលើសណ្ឋាគារធំមួយនៅជិតវិមានប្រធានាធិបតីដែលធ្វើឲ្យមនុស្ស
ប្រមាណ២៥នាក់ត្រូវស្លាប់។ បណ្ដាមុខសញ្ញាជ្រុលនិយមបានឲ្យដឹង​ថា គោលដៅ
វាយប្រហាររបស់គេគឺមន្ត្រីរដ្ឋាភិបាលនិងព្រឹទ្ធសមាជិកដោយសារ​គេបានអនុញ្ញាតឲ្យ
កងទ័ពបរទេសដាក់ពង្រាយលើដែនដីសូម៉ាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ