ស៊ីរី៖ការប៉ះទង្កិចនៅទីក្រុង Raqqa ធ្វើឲ្យមនុស្សជិត៧០នាក់ត្រូវស្លាប់
|
ស៊ីរី៖ការប៉ះទង្កិចនៅទីក្រុង Raqqa ធ្វើឲ្យមនុស្សជិត៧០នាក់ត្រូវស្លាប់ (amnestyusa.org) |
Vovworld-នាថ្ងៃទី២៥វិច្ឆិកាការប៉ះទង្កិចរវាងកងទ័ពស៊ីរីនិងកំលាំងរដ្ឋឥស្លាម
ស្វ័យប្រកាស IS នៅទីក្រុង Raqqa នៅភាគឥសាន្តនៃប្រទេសនេះដែលធ្វើឲ្យ
មនុស្ស៦៣នាក់ត្រូវស្លាប។ គិតតាំងពីទីក្រុង Raqqa ត្រូវកំលាំង IS ទន្ទ្រានកាន់
កាប់នោះ កងទ័ពស៊ីរីបានបង្កើនការវាយប្រហារតម្រង់ទៅលើមូលដ្ឋានរបស់ IS
នៅភាគឥសាន្តនេះ។ នាថ្ងៃទី២៥កងទ័ពជើងអាកាសរបស់ស៊ីរីបានដំណើរការ
វាយប្រហារ៧លើកតម្រង់ទៅលើមូលដ្ឋាននានានៅខេត្តភាគខាងត្បូង Daraa របស់
ក្រុម Al Nusra ជាកំលាំងប្រឆាំងមានការទាក់ទងជាមួយបណ្ដាញ Alqaeda។ បណ្ដា
ការប៉ះទង្កិចនៅបន្តប្រព្រឹត្តទៅនាថ្ងៃដដែលនៅ Daraa រវាងកងទ័ពស៊ីរីនិងក្រុមជ្រុល
និយមក្នុងនោះមេបញ្ជាការម្នាក់របស់ក្រុមប្រឆាំង Ansar al Sharia ត្រូវបានកំទិច៕