|
អ្នកបោះឆ្នោតស៊ីរីនៅមណ្ឌលបោះឆ្នោតមួយនៅទីក្រុង Damascus នាថ្ងៃទី១៣ មេសា
(រូបថត៖AFP/TTXVN) |
(VOVworld) - នាព្រឹកថ្ងៃទី១៣ មេសា មណ្ឌលបោះឆ្នោតជាង៧ពាន់លើទូទាំង
ប្រទេសស៊ីរីបានបើកទ្វាទទួលស្វាគមន៍អ្នកបោះឆ្នោតចូលរួមការបោះឆ្នោតរដ្ឋសភា
នៅប្រទេសមជ្ឈឹមបូព៌ានេះ។ក្នុងការបោះឆ្នោតសកលលើកនេះ បេក្ខជនជាង៣ពាន់
នាក់នឹងប្រណាំងប្រជែងដណ្ដើមអាសៈចំនួន២៥០ក្នុងរដ្ឋសភាថ្មី។ប៉ុន្តែក្រុមប្រឆាំង
នានានៅធ្វើពហិការការបោះឆ្នោតលើកនេះ។ការបោះឆ្នោតលើកនេះ ត្រូវបានរៀប
ចំឡើងនាចំថ្ងៃដែលរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងគ្រោងតភ្ជាប់ឡើង វិញនូវវង់
ចរចារសន្តិភាពថ្មីនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕