សារទូរលេខ លិខិត និងសារអបអរសាទរជូនចំពោះប្រធានរដ្ឋវៀតណាមលោក លឿង គឿង
(VOVWORLD) - ក្នុងឱកាសដែលលោក លឿង គឿង (Luong Cuong) ត្រូវបានរដ្ឋសភានីតិកាល ទី ១៥ បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនបានផ្ញើសារទូរលេខ លិខិតនិងសារអបអរសាទរ។
លោក លឿង គឿង ធ្វើសច្ចាប្រណិធានចូលកាន់តំណែងប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ (រូបថត៖ VGP) |
ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong Un បានសម្តែងថា ការដែលលោក លឿង គឿង ទទួលតួនាទីជាប្រធានរដ្ឋ បង្ហាញពីការជឿទុកចិត្ត និងការរំពឹងទុករបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀត ណាម។ លោក Kim Jong Un មានជំនឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងបក្សទាំងពីរនិងប្រទេសទាំងពីរវៀតណាម-ស.ប.បកូរ៉េនឹងត្រូវបានពង្រឹងនិងអភិវឌ្ឍន៍។
ប្រធានាធិបតីនៃសាធាណៈរដ្ឋកូរ៉េ លោក Yoon Suk Yeol បានអះអាងថា នឹងបន្តផ្លាស់ប្តូរ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីនាំទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសាធាណៈរដ្ឋកូរ៉េឡើងដល់ កម្ពស់ថ្មី រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់។
នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru បានសម្តែងនូវបំណងចង់ពង្រឹង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅ ហើយទន្ទឹង រង់ចាំជួបជាមួយលោកប្រធានរដ្ឋ លឿង គឿង ក្នុងពេលឆាប់ៗនេះ។
ប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagiin Khurelsukh បានសម្តែងនូវជំនឿ ជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ លឿង គឿង ប្រជាជនវៀតណាម នឹងបន្តសរសេរទំព័រប្រវត្តិសាស្ត្រដ៏រុងរឿង និងសម្រេចបានការអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សក្នុងតំបន់ និងលើពិភពលោក៕