សារទូរលេខ សំបុត្រ ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អគ្គលេខាបក្សលោកង្វៀន ភូ ជុង
(VOVWORLD) - ក្នុងលិខិតចូលរួមរំលែកទុក្ខ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. បានកោតសរសើរលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ជាថ្នាក់ដឹកនាំមួយរូបប្រកបដោយចក្ខុវិស័យ ដែលជាបង្គោលសើនបំភ្លឺនៃក្តីសង្ឃឹមរបស់ប្រជាជនវៀតណាម ជួយសេដ្ឋកិច្ចវៀតណាមរីកចម្រើន។
ទទួលបានដំណឹងមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន Ferdinand Romualdez Marcos Jr.; ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Walter Steinmeier; ទេសាភិបាលនូវែលសេឡង់ Cindy Kiro; សម្តេចប៉ាប Francis; ប្រធានាធិបតីនៃសាធារណរដ្ឋ Azerbaijan លោក Ilham Aliyev; នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ Azerbaijan លោក Ali Asadov; នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនី Nikol Pashinyan; ប្រធានាធិបតីនៃសាធារណរដ្ឋអូទ្រីស Alexander Van der Bellen; ព្រះមហាក្សត្របែលហ្សិក Phillippe; ព្រះមហាក្សត្ររដ្ឋគុយវ៉ែត Sheikh Meshal Al-Ahmad Al-Jaber Al-Sabah និងព្រះអង្គម្ចាស់រដ្ឋគុយវ៉ែត Sabah Khaled Al-Hamad Al-Sabah; ប្រធានាធិបតីស្តីទីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ Mohammad Mokhber; ប្រធានាធិបតីនៃរដ្ឋអ៊ីស្រាអែល Isaac Herzog; ប្រធានាធិបតីនៃសាធារណរដ្ឋម៉ូសំប៊ិក ប្រធានគណបក្សរណសិរ្សរំដោះម៉ូសំប៊ិក (FRELIMO) លោក Filipe Jacinto Nyusi; នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រស៊ុយអែត Ulf Kristersson; បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក និងភាគីដៃគូបានផ្ញើអ៊ីមែល/សំបុត្រ/សាររំលែកទុក្ខជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោកប្រធានរដ្ឋ តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង។
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង ។ រូបថត៖ VOV |
ក្នុងលិខិតចូលរួមរំលែកទុក្ខ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. បានកោតសរសើរលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ជាថ្នាក់ដឹកនាំមួយរូបប្រកបដោយចក្ខុវិស័យ ដែលជាបង្គោលសើនបំភ្លឺនៃក្តីសង្ឃឹមរបស់ប្រជាជនវៀតណាម ជួយសេដ្ឋកិច្ចវៀតណាមរីកចម្រើន។ ទន្ទឹមនឹងនោះ លោកបានកោតសរសើរចំពោះវិធីសាស្រ្ត “ការទូតដើមឫស្សី” របស់លោកអគ្គលេខាបក្ស ជាកត្តាសំខាន់ជួយវៀតណាមរក្សាជំហរគោលនយោបាយការបរទេសប្រកបដោយតុល្យភាព និងពហុភាគី។ ចំណែកសារទូរលេខរបស់ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Frank Walter Steinmeier បានសង្កត់ធ្ងន់ថា លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង បានបន្សល់ទុកនូវសញ្ញាសម្គាល់លេចធ្លោជាច្រើនសម្រាប់ប្រទេសជាតិ ក៏ដូចជាការពង្រឹង និងពង្រីកទំនាក់ទំនងរបស់វៀតណាមជាមួយអាល្លឺម៉ង់ និងទ្វីបអឺរ៉ុបទាំងមូល៕