សារទូរលេខ​អបអរសាទរ​​ខួបលើកទី ៧៩ នៃទិវា​បុណ្យជាតិវៀតណាម

(VOVWORLD) - ក្នុងឱកាសខួបលើកទី៧៩ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ទី២ កញ្ញា ១៩៤៥ - ទី២ កញ្ញា ២០២៤) ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណៈរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រកម្ពុជា សាធារណៈរដ្ឋគុយបា សហព័ន្ធរុស្ស៊ី សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងប្រទេសម៉ុងហ្គោលី បានផ្ញើសារទូរលេខ និងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម។

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Sonexay Siphandone និងប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ Saysomphone Phomvihane បានរួមគ្នាផ្ញើសារអបអរសាទរជូនចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Pham Minh Chinh និងប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Tran Thanh Man។ ថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសឡាវបានអបអរសាទរវៀតណាមក្នុងការបន្តទទួលបានសមិទ្ធិផលថ្មីថ្មោង ក្នុងការរៀបចំនិងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម សម្រេចបានគោលដៅប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។  

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping បានផ្ញើសារអបអរសាទរចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ  លោក To Lam; នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានផ្ញើសារអបអរសាទរចំពោះនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh; ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Zhao Leji បានផ្ញើសារអបអរសាទរចំពោះប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man។ ថ្នាក់ដឹកនាំចិនជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រទែសវៀតណាមនឹងបន្តសម្រេចបានជោគជ័យលើមាគ៌ាសង្គមនិ យមស្របតាមស្ថានភាពរបស់ប្រទេសជាតិ។

គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាបានផ្ញើសារអបអរសាទរដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម; ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើសារលិខិតអបអរសាទរ ជូនដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam; សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានផ្ញើលិខិតអបអរសាទរ ជូនចំពោះប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Tran Thanh Man។

លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez; ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី លោក Vladimir Putin; ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា លោក Droupadi Murmu; អគ្គលេខាបក្សការងារនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតគូរ៉េ លោក Kim Jong Un ក៏បានផ្ញើសារអបអរសាទរដល់ថ្នាក់ដឹកនាំវៀតណាមផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ