សារទូរលេខអបអរសាទរខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-ចិន

(VOVWORLD) - ចំណែកឯក្នុងសារទូរលេខរបស់ថ្នាក់ដឹកនាំចិនផ្ញើរមកកាន់ថ្នាក់ដឹកនាំវៀតណាមមានឃ្លាៗថា៖ “ក្នុងអំឡុងពេល៧០ឆ្នាំចាប់ពីការបង្កើតទំនាក់ទំនងការទូតកន្លងទៅ ចំណងមិត្តភាពដែលត្រូវបានថ្នាក់ដឹកនាំជំនាន់មុនៗនៃប្រទេសទាំងពីរខិតខំប្រឹងប្រែងកសាងឡើងនិងពូនជ្រុំ បានអភិវឌ្ឍយ៉ាងខ្លាំងក្លា ល្អប្រសើរ កិច្ច សហប្រតិបត្តិការលើគ្រប់វិស័យបានរីកចម្រើនដោយឥតឈប់ឈរទាំងរយៈទទឹងនិងរយៈជម្រៅ នាំមកនូវផលប្រយោជន៍ពិតៗសម្រាប់ប្រជាជននៃ ប្រទេសទាំងពីរ។
សារទូរលេខអបអរសាទរខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-ចិន - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping កាលពីព្រឹកថ្ងៃទី១៦ខែមករាកន្លងទៅ (រូបថត៖ TTXVN) 

ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាង សាធារណៈរដ្ឋសង្គមនិយម វៀតណាមនិងសាធារណៈរដ្ឋប្រជាមានីតចិន (ថ្ងៃទី១៨មករាឆ្នាំ១៩៥០-ថ្ងៃទី១៨មករាឆ្នាំ២០២០) អគ្គលេខាបក្ស ប្រធាន រដ្ឋវៀតណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្លាស់ប្ដូរសារទូរលេខអបអរសាទរជាមួយអគ្គលេខាបក្ស ប្រធាន រដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្រ្តីចិនលោក Li Keqiang និងប្រធាន គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu។

        ក្នុងសារទូរលេខរបស់ថ្នាក់ដឹកនាំវៀតណាមផ្ញើរទៅកាន់ថ្នាក់ដឹកនាំចិនមានសរសេរថា៖ “ក្នុងបរិបទដែលស្ថានភាពលើពិភពលោកនិងក្នុងតំបន់ កំពុងមានការប្រែប្រួលយ៉ាងស៊ីជំរៅនោះ ការពង្រឹងនិងពង្រីកដោយឥត ឈប់ឈរនូវទំនាក់ទំនងរវាងវៀតណាមនិងចិនអោយកាន់តែរីក ចម្រើន យ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ជាការទទួលខុសត្រូវប្រវត្តិសាស្ត្រនិង ជាការទាមទារដ៏បរានុម័ត ស្របទៅតាមបំណងប្រាថ្នារបស់បក្សទាំងពីរនិង ប្រជាជននៃប្រទេសទាំងពីរ ជំរុញទំនាក់ទំនងទ្វេភាគីអោយសមស្របនឹង ផលប្រយោជន៍ជាសារវ័ន្តនិងយូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកពង្រឹងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍនៅ ក្នុងតំបន់និងលើពិភពលោក”។

        ចំណែកឯក្នុងសារទូរលេខរបស់ថ្នាក់ដឹកនាំចិនផ្ញើរមកកាន់ថ្នាក់ដឹកនាំវៀតណាមមានឃ្លាៗថា៖ “ក្នុងអំឡុងពេល៧០ឆ្នាំចាប់ពីការបង្កើតទំនាក់ទំនងការទូតកន្លងទៅ ចំណងមិត្តភាពដែលត្រូវបានថ្នាក់ដឹកនាំជំនាន់មុនៗនៃប្រទេសទាំងពីរខិតខំប្រឹងប្រែងកសាងឡើងនិងពូនជ្រុំ បានអភិវឌ្ឍយ៉ាងខ្លាំងក្លា ល្អប្រសើរ កិច្ច សហប្រតិបត្តិការលើគ្រប់វិស័យបានរីកចម្រើនដោយឥតឈប់ឈរទាំងរយៈទទឹងនិងរយៈជម្រៅ នាំមកនូវផលប្រយោជន៍ពិតៗសម្រាប់ប្រជាជននៃ ប្រទេសទាំងពីរ។ ក្នុងបរិបទនាបច្ចុប្បន្ន ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ ការអភិវឌ្ឍទំនាក់ទំនងរវាងចិន-វៀតណាម ហើយមានគោលបំណង ខិតខំប្រឹងប្រែងរួមជាមួយវៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទិសដៅអភិវឌ្ឍដ៏ត្រឹមត្រូវនៃទំនាក់ទំនងនេះ ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាមអោយឆ្ពោះទៅរកកំពស់ថ្មី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ