សារទូលេខ លិខិត សារអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ លឿង គឿង
(VOVWORLD) - ក្នុងឱកាសដែលលោក លឿង គឿង ត្រូវបានរដ្ឋសភានីតិកាលទី ១៥ បោះ ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃប្រទេស ចិន កម្ពុជា គុយបា និងរុស្ស៊ីបានផ្ញើសារទូរលេខ សំបុត្រ និងសារអបអរសាទរ។
លោកប្រធានរដ្ឋ Luong Cuong (រូបថត៖ TTXVN) |
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង បានអះអាងថា ប្រទេសចិនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-វៀតណាម និងគាំទ្រវៀតណាមឆ្ពោះទៅមុខលើមាគ៌ាសង្គមនិយមសមស្របជាមួយនឹងស្ថានភាពវៀតណាម គាំទ្រវៀតណាមរៀបចំបានល្អសម្រាប់មហាសន្និបាតបក្សលើកទី១៤។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិនស៊ី ជីនពីង បានសម្តែងការត្រៀមខ្លួនជាស្រេច រួមជាមួយលោកប្រធានរដ្ឋ លឿង គឿងដឹកនាំការកសាងសហគមន៍ចែករំលែកអនាគត់ចិន-វៀតណាមយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានព្រះទ័យជឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធានរដ្ឋ លឿង គឿង វៀត ណាមនឹងសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងរក្សាបាននូវតួនាទីសំខាន់ក្នុងតំបន់និងពិភពលោក។ ថ្នាក់ដឹកនាំកម្ពុជាជឿជាក់ថា ទំនាក់ទំនងកម្ពុជា-វៀត ណាមនឹងកាន់តែស្អិតរមួត និងជិតស្និទ្ធបន្ថែមទៀត ដោយបន្តរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz Canel Bermudez បានសម្តែងនូវទំនុកចិត្តថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងបន្តពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានសម្តែងក្តីសង្ឃឹមថា លោកប្រធានរដ្ឋ លឿង គឿង នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ដើម្បីបំពេញ ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ ក៏ដូចជាការពារធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕