សារព័ត៌មានជប៉ុនផ្តោតការយកចិត្តទុកដាក់ទៅលើមហាសន្និបាតលើកទី១២នៃបក្សកុម្មុយនិស្តវៀតណាម

សារព័ត៌មានជប៉ុនផ្តោតការយកចិត្តទុកដាក់ទៅលើមហាសន្និបាតលើកទី១២នៃបក្សកុម្មុយនិស្តវៀតណាម - ảnh 1
ប្រធានរដ្ឋវៀតណាម Truong Tan Sang ដឹកនាំសម័យពិភាគ្សា
(រូបថតៈ TTXVN)


(VOVworld)-សារព័ត៌មានជាច្រើនរបស់ជប៉ុនក្នុងច្បាប់ចេញផ្សាយនាថ្ងៃទី២១និង ២២មករាបានជូនព័ត៌មាននិងរូបថតស្តីពីមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម។ ទំព័រ NHK បានជូនដំណឹងថា មហា សន្និបាតបក្សលើកទី១២របស់វៀតណាមនឹងជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់បក្ស
កុម្មុយនិស្តវៀតណាម ព្រមទាំងពិភាគ្សាលើបណ្តាបញ្ហាក្នុងប្រទេសនិងកិច្ចការ បរទេសសំខាន់ៗជាពិសេសក្នុងកាលៈទេសៈដែលវៀតណាមចូលរួមកិច្ចព្រមព្រៀង
ដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(TPP) និងសហគមន៍សេដ្ឋកិច្ច អាស៊ាន
(AEC)។ ក្នុងពេលជាមួយគ្នានោះ កាសែត Sankei បានដកស្រង់នូវ របាយការណ៍
នយោបាយដែលអគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងនៅក្នុងមហាសន្និបាត
ស្តីពីការ “កែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ជម្រុញឧស្សា ហូបនីយកម្មនិងទំនើបភាវូប
នីយកម្មប្រទេសជាតិ”។ កាសែត Yomiuri ក៏បាន ពិនិត្យថា នារយៈពេល៥ឆ្នាំខាងមុខ វៀតណាមនឹងសម្រេចបានគោលដៅទទួល បានកំណើនសេដ្ឋកិច្ចគឺ៦,៥%-៧%ក្នុង
មួយឆ្នាំ។ រីឯកាសែត Japan New បាន សង្កត់ធ្ងន់ថា៖ “ឱកាសជាច្រើនកំពុងបើកចេញ
សម្រាប់វៀតណាមប៉ុន្តែក៏ពោរ ពេញទៅដោយក្តីលំបាក និងការសាកល្បងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ