សារព័ត៍មានអន្តរជាតិបន្តគាំទ្រវៀតណាមចំពោះបញ្ហាសមុទ្រខាងកើត

សារព័ត៍មានអន្តរជាតិបន្តគាំទ្រវៀតណាមចំពោះបញ្ហាសមុទ្រខាងកើត - ảnh 1
ស្ថានីយខួង Haiyan Shiyou ៩៨១

          (VOV)_សារព័ត៍មានអន្តរជាតិ នាថ្ងៃទី២ មិថុនា បានបន្តមានបទ​សរសេរ  ដោយបង្ហាញនូវការគាំទ្រចំពោះគោលជំហររបស់វៀតណាម ប្រឆាំង​ជំទាស់អំពើ ខុសឆ្គងនានារបស់ចិន ដែលបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ នៅក្នុង តំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាត​សមុទ្រ​របស់វៀតណាម។ ស្ថានីយ
វិទ្យុ NHK របស់ជប៉ុន បានជូនព័ត៍មាន៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិជប៉ុន  និងរដ្ឋមន្ត្រីការពារប្រទេសវៀតណាម បានមាន​ជំនួបនៅខាងក្រៅសន្និសីទ
 Shangri La និងឯកភាពថា៖​រាល់ជំលោះ​នៅ​សមុទ្រហ្វាទុង និងភាពតានតឹងនៅ
សមុទ្រខាងកើត ត្រូវបានដោះស្រាយ​តាមសន្តិវិធី។ តាម NHK ថា៖ នៅក្នុងជំនួប
នេះ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ជប៉ុន Itsunori Onodera បានសម្ដែងនូវការព្រួយ
បារម្ភយ៉ាងជ្រាលជ្រៅ​ចំពោះ​ការដែលទូកនេសាទរបស់វៀតណាម ត្រូវបាននាវា
ចិនបុកអោយលិច​នាពេលថ្មីៗនេះនៅសមុទ្រខាងកើត។ ​រដ្ឋមន្ត្រីក្រសួងការពារ
ជាតិជប៉ុន ក៏​បាន​សម្ដែងនូវការគាំទ្រចំពោះគោលជំហរអត់ធ្មត់របស់វៀតណាម
 ក្នុងការ​ដែលចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុ
ង​តំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម។

          ក្នុងបទសរសេរដោយប្រធានបទ៖ អាមេរិកព្រមានចិននៅសន្និសីទ​​សន្តិសុខទ្វីបអាស៊ី វិទ្យុសម្លេងអាមេរិក (VOA) បានអោយដឹងថា៖​ វៀត​ណាមបានអត់ធ្មត់ជាច្រើន ចំពោះអំពើររបស់ចិន ទន្ទឹមនឹងនោះ អំពាវនាវដោះ
ស្រាយរាល់បញ្ហាតាមរយៈការចរចារ សមស្របជាមួយច្បាប់អន្តរជាតិ។

          ស្ដីពីសភាពការណ៍តានតឹងនៅលើសមុទ្រខាងកើត កាសែត៖ អ្នកជូន​ដំណឹងពេលព្រឹក Sydney របស់អូស្ត្រាលី បានអោយដឹងថា៖ រដ្ឋមន្ត្រីក្រសួង​ការ​ពារប្រទេសអូស្ត្រាលីលោក David Johnston បានចែករំលែកនូវ​ការ​ព្រួយបារម្មណ៍របស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក Chuck Hagel អំពីការដែលចិនបានមានសកម្មភាពបង្ករឿងហេតុនៅសមុទ្រ​ខាង​កើត។ លោក
 David Johnston បាននាំចេញគោលជំហរនេះ ពេលដែល រដ្ឋមន្ត្រីក្រសួងការ ពារប្រទេសអាមេរិក លោក Chuck Hagel បានចោទ​ប្រកាន់ចិនបានមានសកម្មភាព ដោយឯកតោភាគី បង្កអស្ថិរភាព ពិសេសគឺការដែលបានដាក់ស្ថានីយខួងនៅ
ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ