សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី

សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី - ảnh 1
សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី (TASS)


        Vovworld-ក្រុមហ៊ុនសារព័ត៌មាននិងផ្សពផ្សាយអន្តរជាតិជាច្រើនក្នុងរយៈ​ពេល
​២ថ្ងៃ ទី៦និងទី៧មេសាបានជូនតំណឹងនិងពិចារណាអំពីដំណើរទស្សនកិច្ច​នៅវៀត
​ណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev។ នៅ​សហព័ន្ធ​រុស្ស៊ី បណ្ដា​
ទីភ្នាក់ងារសារព័ត៌មានធំៗដូចជា Ria Novosti, TASS, Interfax សុទ្ធតែបានជូន​តំណឹង
​អំពីលទ្ធផលនៃការចរចាររវាងនាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Tan Dung
និងនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev ក៏ដូចជាការជួបសន្ទនា​របស់
​នាយករដ្ឋមន្ត្រី Medvedev ជាមួយ​អគ្គលេខាលោក Nguyen Phu Trong និងប្រធានរដ្ឋ
លោក Truong Tan Sang។

        ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានជូនតំណឹងអំពីការ​ដែល​
ហាណូយនិងម៉ូស្គូនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតដំបន់​ពាណិជ្ជកម្ម
​សេរី។​ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកបានដកស្រង​ពាក្យ​របស់​នាយករដ្ឋ
មន្ត្រី​រុស្ស៊ីលោក Medvedev ថា ព្យាករណ៍តំលៃប្រាក់ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ជាមួយវៀត
ណាមអាចកើនឡើង៤ដងមុនឆ្នាំ២០២០ ឡើងដល់១មឺន​លាន​ដុល្លារ​អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ