សារព័ត៌មានអន្តរជាតិវាយតំលៃវិជ្ជកម្មដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី អាមេរិក លោក Barack Obama

សារព័ត៌មានអន្តរជាតិវាយតំលៃវិជ្ជកម្មដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី អាមេរិក លោក Barack Obama - ảnh 1
សារព័ត៌មានអន្តរជាតិវាយតំលៃវិជ្ជកម្មដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី អាមេរិក លោក Barack Obama (Image: VNA)


(VOVworld) – ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៣ ដល់ទី ២៥
 ឧសភា របស់ប្រធានាធិបតីអាមេរិក លោក Barack Obama ទទួលបានការយកចិត្ត
ទុកដាក់ពិសេស របស់សារព័ត៌មាននៅក្នុងនិងក្រៅប្រទេសដែលបង្ហាញនូវអត្ថន័យ
ដ៏សែនសំខាន់នៃដំណើរ ទស្សនកិច្ចលើនេះ។​ កាសែតអាមេរិក “Washington Post”
បានបញ្ជាក់ថា៖ ដំណើរទស្សន កិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក
លោក Barack Obama គឺជាការបោះជំហានដ៏ សែនសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី
រួមចំណែកបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខរវាង អាមេរិកនិងវៀតណាម។
 ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មានអាមេរិក AP ក៏បានអះអាង ថា៖ ការលុប
ចោលទាំងស្រុងបទហ៊ុំព័ទ្ធអាវុធរបស់អាមេរិកចំពោះវៀតណាមទទួលបានពី
ការខំប្រឹងប្រែងរួមរបសភាគីទាំងពីរក្នុងការប្រក្រតីទំនាក់ទំនងការទូតទ្វេភាគី។
 កាសែត  The Wall Street Journal បានវាយតំលៃថា៖ ដំណើរទស្សនកិច្ចនៅវៀត
ណាមរបស់ប្រធានាធិបតី  Obama មិនត្រឹមតែជួយឧបត្ថម្ភអាមេរិកពង្រឹងគោល
នយោបាយឆ្ពោះទៅអាស៊ី ប៉ុណ្ណោះតែ ថែមទាំង គឺជាឱកាសបង្កើនទំនាក់ទំនង
លើវិស័យសន្តិសុខ សេដ្ឋកិច្ចជាមួយដៃគូមួយដែល កាន់តែដើរតួនាទីសំខាន់ក្នុង
តំបន់ពីមួយថ្ងៃទៅមួយថ្ងៃ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ