សារព័ត៌មានអឺរ៉ុបជូនដំណឹងអំពីវៀតណាម៤០ឆ្នាំក្រោយទិវាឯកភាពប្រទេសជាតិ

សារព័ត៌មានអឺរ៉ុបជូនដំណឹងអំពីវៀតណាម៤០ឆ្នាំក្រោយទិវាឯកភាពប្រទេសជាតិ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ថ្លែងសុន្ទរកថា នៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ (រូបថត៖TTXVN)

(VOVworld) - លើទំព័រទី១បណ្ដាញសារព័ត៌មាន Euro Presse Image នាថ្ងៃទី៣ ឧសភា បានចុះផ្សាយអត្ថបទស្ដីពីវៀតណាម៤០ឆ្នាំក្រោយទិវាឯកភាពទាំង ស្រុង ក្នុងនោះ
សង្កត់ធ្ងន់ថា ទីក្រុងហូជីមិញនាបច្ចុប្បន្នក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋ កិច្ចរបស់
វៀតណាម និងអាចក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់នៅតំបន់អាស៊ី
អាគ្នេយ៍ទៀតផង។អត្ថប័ទនេះចាត់ទុកថា ចំពោះវៀតណាម ជ័យជំនះនានិទាឃ
រដូវឆ្នាំ១៩៧៥ គឺជារបត់ប្រវត្តិសាស្ត្ររបស់ប្រជាជាតិ ដែលនាំប្រទេសឈានចូល
សម័យថ្មី សម័យរបស់ឯករាជ្យនិងឯកភាពដើម្បីកសាងប្រទេសវៀតណាម១សង្គម
និយម ប្រទេសខ្លាំងមាំមួន ប្រជាជនសម្បូរធូធារ សមភាព ប្រជាធិបតេយ្យនិង
អរិយ្យធម៌។នាបច្ចុប្បន្ន វៀតណាមបានស្ថិតក្នុងក្រុមបណ្ដាប្រទេសមានកំរិតប្រាក់
ចំណូលជាមធ្យម ដោយមានល្បឿនកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំគឺ៧%។អត្ថបទសរ
សេរ នេះក៏បានសង្កត់ធ្ងន់ទៅលើសុន្ទរកថារបស់នាយករដ្ឋមន្រ្តីលោក Nguyen Tan
 Dung ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ដែល
ក្នុងនោះអំពាវនាវឲ្យ ប្រជាជនខំប្រឹងប្រែងអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មី រឹតបណ្តឹង
ផែនមហាសាមគ្គី បង្កើតមូល ដ្ឋានដ៏រឹងមាំដើម្បីកសាងប្រទេសវៀតណាម១ឧស្សា
ហូបនីយកម្មនិងទំនើបភាវូបនីយ កម្មយ៉ាងឆាប់រហ័ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ